ក្បាលពោះរីកធំកើតឡើងដោយសារតែការទទួលទានអាហារ ដែលសម្បូរជាតិខ្លាញ់ច្រើន និងការរស់នៅសុខស្រួលខ្ជិលក្នុងការធ្វើលំហាត់ប្រាណ។ នេះជាហេតុផលចម្បងដែលធ្វើឲ្យរាងកាយសុទ្ធខ្លាញ់ ហើយឡើងទម្ងន់មិនឈប់ ជាពិសេសអ្នកនឹងត្រូវប្រឈមហានិភ័យនៃជំងឺផ្សេងៗ។
តើអ្នកមិនចង់ឃើញក្បាលពោះប៉ោងអាក្រក់មើលមែនទេ? បើដូច្នោះមែន អ្នកត្រូវប្តេជ្ញាចិត្ត ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ មិនដល់មួយខែទេ ក្បាលពោះរបស់អ្នកនឹងស្រកដូចបំណង។ ការធ្វើលំហាត់ប្រាណដំបូង អ្នកត្រូវអនុវត្តឲ្យបានរយៈពេល ២០វិនាទី ហើយបន្ទាប់មកបង្កើនរយៈពេលបន្តិចម្តងៗពេញរយៈពេលមួយខែ។
ថ្ងៃ ១ – ២០ វិនាទី
ថ្ងៃទី ២ – ២០ វិនាទី
ថ្ងៃទី ៣ – ៣០ វិនាទី
ថ្ងៃទី ៤ – ៣០ វិនាទី
ថ្ងៃទី ៥ – ៤០ វិនាទី
ថ្ងៃទី ៦ – សម្រាក
ថ្ងៃទី ៧ – ៤៥ វិនាទី
ថ្ងៃទី ៨ – ៤៥ វិនាទី
ថ្ងៃទី ៩ – ៦០ វិនាទី
ថ្ងៃទី ១០ – ៦០ វិនាទី
ថ្ងៃទី ១១ – ៦០ វិនាទី
ថ្ងៃទី ១២ – ៩០ វិនាទី
ថ្ងៃទី ១៣ – សម្រាក
ថ្ងៃទី ១៤ – ៩០ វិនាទី
ថ្ងៃទី ១៥ – ៩០ វិនាទី
ថ្ងៃទី ១៦ – ១២០ វិនាទី
ថ្ងៃទី ១៧ – ១២០ វិនាទី
ថ្ងៃទី ១៨ – ១៥០ វិនាទី
ថ្ងៃទី ១៩ – សម្រាក
ថ្ងៃទី ២០ – ១៥០ វិនាទី
ថ្ងៃទី ២១ – ១៥០ វិនាទី
ថ្ងៃទី ២២ – ១៨០ វិនាទី
ថ្ងៃទី ២៣ – ១៨០ វិនាទី
ថ្ងៃទី ២៤ – ២១០ វិនាទី
ថ្ងៃទី ២៥ – សម្រាក
ថ្ងៃទី ២៦ – ២១០ វិនាទី
ថ្ងៃទី ២៧ – ២៤០ វិនាទី
ថ្ងៃទី ២៨ – យូរតាមដែលអ្នកអាចធ្វើបាន
ចំពោះទីតាំងនៃការហាត់ប្រាណពិតជាមានសារៈសំខាន់ណាស់
- អ្នកត្រូវបត់កែងដៃដាក់លើផ្ទៃរាប់ស្មើ ហើយទ្រឲ្យស្របជាមួយនឹងស្មាទាំងសងខាង។
- ចំណែកឯជើងទាំងពីរត្រូវដាក់ទន្ទឹមគ្នាឲ្យត្រង់។
- ព្យាយាមលើកគូថឡើងលើចុះក្រោម ទៅតាមចំនួននាទីដែលបានកំណត់ខាងលើ។
- ចំពោះការដកដង្ហើមវិញ អ្នកត្រូវព្យាយាមស្រូបចេញចូលឲ្យបានជ្រៅៗ។
សូមទស្សនាវីដេអូខាងក្រោម៖
ប្រភពៈ myfitmagazine
មតិយោបល់