ជាទូទៅសារពាង្គកាយរបស់មនុស្ស តែងផ្តល់សញ្ញាប្រាប់មុនជានិច្ច នូវបញ្ហាដែលបម្រុងនឹងកើតមានក្នុងខ្លួន។ ជាក់ស្តែង ទឹកនោម ដែលត្រូវបញ្ចេញចោលជារៀលរាល់ថ្ងៃ ក៏អាចបញ្ជាក់ពីបញ្ហាសុខភាពរបស់យើងដែរ។ មនុស្សដែលមានសុខភាពល្អ ទឹកនោមរបស់ពួកគេមានសភាពថ្លា និងមានក្លិនធម្មតា។ ផ្ទុយទៅវិញចំពោះអ្នកដែលមានបញ្ហាសុខភាព ទឹកនោមនឹងមានសភាពដូចខាងក្រោម៖
១. ខ្វះជាតិទឹក
ប្រសិនបើមិនមានជាតិទឹកគ្រប់គ្រាន់ទេ នោះទឹកនោមរបស់អ្នកនឹងមានសភាពស្រអាប់ និងមានក្លិនឆ្អេះខ្លាំង។
២. បញ្ហាបង្ហូរនោម
នៅពេលដែលបង្ហូរនោមមានបញ្ហា គឺបណ្តាលមកពីប្លោកនោមរបស់អ្នកបានឆ្លងមេរោគ។ ហេតុនេះ ទឹកនោមនឹងមានក្លិនឆ្អេះខ្លាំង បើទោះជាអ្នកទទួលទានទឹកច្រើនយ៉ាងណាក៏ដោយ។
៣. ទទួលទានខ្ទឹមហួសកម្រិត
ចំណីអាហារជាកត្តាចម្បងដែលធ្វើឲ្យទឹកនោមរបស់អ្នកមានការប្រែប្រួល។ ការទទួលទានខ្ទឹមហួសកម្រិត ក៏បណ្តាលឲ្យទឹកនោមរបស់អ្នកមានក្លិនមិនល្អដែរ។
៤. ទទួលទានកាហ្វេច្រើនពេក
តើអ្នកមានទម្លាប់ទទួលទានកាហ្វេរាល់ថ្ងៃមែនទេ? បើមែននោះ អ្នកត្រូវចាំថា ការទទួលទានកាហ្វេហួសកម្រិត នឹងធ្វើឲ្យទឹកនោមរបស់អ្នកមានក្លិនមិនល្អ។
៥. ជំងឺទឹកនោមផ្អែម
អ្នកដែលមានជំងឺទឹកនោមផ្អែម ក៏អាចធ្វើឲ្យទឹកនោមមានភាពប្រែប្រួលផងដែរ។ លោកអ្នកអាចសង្កេតដឹងដោយខ្លួន ប្រសិនបើទឹកនោមរបស់អ្នកមានក្លិនផ្អែម។
៦. ពោះវៀន ធ្លាក់ចូលក្នុងប្លោកនោម
ពោះវៀន ធ្លាក់ចូលក្នុងប្លោកនោម ជាជំងឺដ៏គ្រោះថា្នក់ ហើយត្រូវការវះកាត់ដើម្បីព្យាបាល។ នៅពេលដែលពោះវៀន កំពុងធ្លាក់ចូលក្នុងប្លោកនោម នោះទឹកនោមរបស់អ្នកនឹងផ្តល់សញ្ញាប្រកាសអាសន្នជាមុន តាមរយៈការបញ្ចេញក្លិនចម្លែកខុសពីធម្មតា។ ដូច្នេះ អ្នកត្រូវប្រញាប់ទៅមន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាលឲ្យបានឆាប់៕
មតិយោបល់