ឡាម គឺជាឧបករណ៍មួយប្រភេទដែលគេប្រើប្រាស់ដើម្បីសម្អាតរោមនៅតំបន់ផ្សេងៗនៃរាងកាយ រួមទាំងសក់ផងដែរ។ ក៏ប៉ុន្តែ បើយោងតាមលោកវេជ្ជបណ្ឌិត Sejal Shah បានបង្ហាញថា អ្នកមិនគួរប្រើប្រាស់ឡាមរួមគ្នានោះទេ ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់។
តើមានអ្វីកើតឡើង ប្រសិនបើអ្នកចែករំលែកឡាមឲ្យអ្នកដទៃប្រើរួមគ្នា?
ឡាមដែលប្រើម្តងហើយ នឹងប្រមូលផ្តុំទៅដោយបាក់តេរី ជាមួយនឹងកោសិកាស្បែកងាប់ៗជាច្រើន ហេតុនេះប្រើសិនបើអ្នកចែករំលែកប្រើកាន់តែច្រើន ហានិភ័យនៃការឆ្លងមេរោគកាន់តែខ្ពស់។ អ្នកប្រើបន្ទាប់អាចបង្កគ្រោះថ្នាក់ដល់ស្បែកដូចជា រលាកស្បែក កើតមុន ឆ្លងមេរោគឬស បាក់តេរី និងផ្សិត ជាដើម។ លើសពីនេះទៅទៀត ការចែករំលែកឡាមក៏អាចប្រឈមហានិភ័យនៃការឆ្លងមេរោគអេដស៍ផងដែរ ប្រសិនបើអ្នកប្រើរួមជាមួយអ្នកមានផ្ទុកជំងឺអេដស៍។
ជម្រើសដល់ល្អបំផុត អ្នកគួរតែលាងសម្អាតដោយប្រើទឹកក្តៅ ឬប្រើឡាមដាច់ដោយឡែកតែម្នាក់ឯងបានហើយ៕
ប្រភពៈ thehealthsite
មតិយោបល់