ព័ត៌មានកីឡា

Southampton ចុះហត្ថលេខានាំយកខ្សែការពារហុល្លង់ពីក្លិប Lazio

ក្លិប Southampton បានចុះហត្ថលេខាលើខ្សែការពារកណ្តាលហូឡង់ Wesley Hoedt ពីក្លិប Lazio ក្នុងតម្លៃ ១៥ លានផោនក្នុងកិច្ចសន្យារយៈពេល ៥ ឆ្នាំ។

កីឡាកររូបនេះវ័យ ២៣ ឆ្នាំបានចូលរួមជាមួយក្របខ័ណ្ឌ Serie A ដោយមកពី AZ Alkmaar នៅឆ្នាំ ២០១៥ និងបានបង្ហាញខ្លួនជាអន្តរជាតិដំបូងរបស់គាត់នៅដើមឆ្នាំនេះ។ លោក Les Reed អនុប្រធានក្រុម បានមានប្រសាសន៍ថា៖ ” Hoedt គឺជាខ្សែការពារវ័យក្មេងម្នាក់ក្នុងចំណោមខ្សែការពារវ័យក្មេងបំផុតនៅអឺរ៉ុប” ។ លោក Les Reed បានបន្ថែមថា៖ “Wesley បានបង្ហាញពីទេពកោសល្យរបស់គាត់តាមរយៈការលេងរបស់គាត់សម្រាប់ក្រុម Lazio និងហូឡង់ហើយយើងជឿថាគាត់អាចអភិវឌ្ឍបន្ថែមទៀតនៅទីនេះ នៅ Southampton រួមជាមួយមិត្តរួមជាតិរបស់គាត់គឺ Van Dijk ក៏ដូចជាកីឡាករ Jack Stephens , Maya Yoshida, Jan Bednarek និង Florin Gardos “។

កីឡាករហូឡង់ Wesley Hoedt បាននិយាយថា៖ “ខ្ញុំពិតជារីករាយណាស់ដែលមានវត្តមាននៅទីនេះ។ ខ្ញុំគិតថា Southampton គឺជាក្លឹបដ៏ធំមួយដូច្នេះវាគឺជាជំហានដ៏ល្អមួយសម្រាប់ខ្ញុំក្នុងការមកទីនេះនិងលេងនៅ Premier League ហើយនិងព្យាយាមជួយអ្វីដែលខ្ញុំអាចធ្វើបាន” ។

សូមបញ្ជាក់ថា Wesley គឺជាកីឡាករទី៣ ដែលបានចុះកិច្ចសន្យានៅរដូវក្តៅនេះ បន្ទាប់ពីខ្សែបម្រើ Mario Lemina បាននាំមកក្នុងតម្លៃ ១៨.១ លានផោន និងខ្សែការពារ Jan Bednarek ក្នុងតម្លៃ ៥ លានផោន៕

មតិយោបល់