នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ទម្លាប់គឺជាកត្តាដ៏សំខាន់ ដែលអាចធ្វើឲ្យមនុស្សម្នាក់មានសុខភាពល្អ ឬអាក្រក់បាន។ ជាពិសេសពាក់ព័ន្ធទៅនឹងជីវិតផ្លូវភេទ ប្រសិនបើអ្នកមានទម្លាប់អាក្រក់ទាំងនេះរាល់ថ្ងៃ ច្បាស់ជាខ្សោយផ្លូវភេទប្រើការលែងកើតជាពុំខាន។
១. ការជក់បារី
ការជក់បារីរារាំងដល់ការផលិតសារធាតុ Nitric Oxide ដែលដើរតួនាទីសំខាន់ក្នុងការគ្រប់គ្រងសកម្មភាពចរាចរឈាម, បង្កើនលំហូរឈាមទៅកាន់សរីរាង្គកាន់តែច្រើន មិនឲ្យសសៃឈាមមានការរាំងស្ទះ។
ដោយសារតែការជក់បារី នាំឲ្យការបញ្ចូនឈាមទៅកាន់អាអូនតូចត្រូវបានកាត់បន្ថយ ហើយនះក៏ជាមូលហេតុធ្វើឲ្យខូចមុខងារអាអូនតូចផងដែរ។ ការជក់បារីអាចកាត់បន្ថយបរិមាណ និងគុណភាពនៃការផលិតមេជីវិតឈ្មោល។
២. ការសេពគ្រឿងស្រវឹង
ការសិក្សាបានបង្ហាញថា ការសេពគ្រឿងស្រវឹងច្រើនពេកនឹងធ្វើឲ្យប៉ះពាល់ដល់ការផលិតអ័រម៉ូន Testosterone របស់បុរស។ លើសពីនេះទៅទៀត ការប្រើគ្រឿងស្រវឹងញឹក់ញាប់ពេកនឹងរារាំងដល់សសៃប្រសាទកណ្តោល ធ្វើឲ្យចំណង់ផ្លូវភេទចុះខ្សោយ បណ្តោលឲ្យខូចមុខាងបន្តពូជបុរស (ងាប់អាអូនតូច, ឆាប់ចេញទឹកកាម, មិនអាចឈានដល់ចំណុចកំពូលពេលរួមភេទ), ស្វិតពងស្វាស…
កុមារដែលផ្តល់កំណើតដោយឪពុកដែលញៀននឹងគ្រឿងស្រវឹង មានហានិភ័យនៃជំងឺពិការភាពផ្លូវចិត្ត, អាប់បញ្ញា…ជាដើម។
៣. គេងមិនគ្រប់គ្រាន់
ការគេងមិនគ្រប់គ្រាន់តិចជាង ៨ ម៉ោង ក្នុងមួយថ្ងៃ គឺជាកត្តាដែលជំរុញឲ្យខ្សោយជីវិតផ្លូវភេទរបស់មនុស្ស។
កង្វះនៃការគេង នឹងធ្វើឲ្យរាងកាយអត់នឿយ ហើយចំណង់ផ្លូវភេទអាចត្រូវបានបំផ្លាញចោល។ ប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់ជាញឹកញាប់ ឬគេងតិចជាង ៦ម៉ោងក្នុងមួយថ្ងៃ ហានិភ័យនៃចំណង់ផ្លូវភេទកើនឡើងយ៉ាងខ្លាំង។ ជាពិសេសការគេងមិនលក់រ៉ាំរ៉ៃ អាចកាត់បន្ថយការផលិតអ័រម៉ូន Testosterone របស់បុរស។
៤. ខ្ជិលធ្វើលំហាត់ប្រាណ
យើងគ្រប់គ្នាដឹងហើយថា ការហាត់ប្រាណទៀងទាត់មិនត្រឹមតែជួយឲ្យមានសុខភាពល្អនោះទេ សូម្បីតែជីវិតផ្លូវភេទក៏ល្អប្រសើរដែរ។ ការធ្វើលំហាត់ប្រាណ គឺជាវិធីធម្មជាតិដែលជួយបង្កើនកម្រិតអ័រម៉ូន testosterone, បង្កើនចំណង់ផ្លូវភេទទាំងបុរសទាំងស្ត្រី។
ប៉ុន្តែប្រសិនបើអ្នកខ្ជិលហាត់ប្រាណវិញនោះ សុខភាពនឹងចាប់ផ្តើមទន់ខ្សោយ រួមជាមួយនឹងអាយុកាលកាន់តែចាស់ធ្វើឲ្យចំណង់ផ្លូវភេទមានការថយចុះយ៉ាងខ្លាំង។
៥. ពន្យាលពេលញ៉ាំអាហារពេលល្ងាច
ការព្យាលពេលញ៉ាំអាហារពេលល្ងាចយូរពេក ធ្វើឲ្យសរីរាង្គរំលាយអាហារត្រូវការចំណាយពេល និងមានបន្ទុកបន្ថែមកាន់តែច្រើន។
ការញ៉ាំអាហារយឺតពេល ងាយនឹងកើតជាតិខ្លាញ់ក្នុងរាងកាយ, ឡើងទម្ងន់ជាបណ្តើរៗ ទីបំផុតវានឹងប៉ះពាល់ដល់ការរួមភេទ។
រយៈពេលដែលល្អបំផុតដើម្បីរួមភទ គឺ ២ ទៅ ៣ម៉ោង បន្ទាប់ពីការទទួលទានអាហារ។ ហេតុនេះហើយ ប្រសិនបើអ្នកចង់រួមភេទភ្លាមៗមិនកើតទេ ព្រោះប្រព័ន្ធរំលាយអាហារកំពុងតែប្រតិបត្តិការ។
៦. ការប្រើឧបករណ៍សិច
ឧបករណ៍សិចប្រៀបដូចជាអាវុធមុខពីរ វាអាចបង្កើនអារម្មណ៍រំជើបរំជួលក្នុងពេលរួមភេទ ប៉ុន្តែវាក៏អាចបង្កឲ្យមានផលអវិជ្ជមានផងដែរ។
មានមនុស្សជាច្រើនបានញៀននឹងការប្រើប្រាស់ឧបករណ៍សិច យូរៗទៅពួកគេនឹងលែងមានចំណាប់អារម្មណ៍ជាមួយនឹងដៃគូជាមិនខាន៕
មតិយោបល់