ព័ត៌មានសុខភាព

របៀបប្រើក្រូចឆ្មារ ដើម្បីលាងសម្អាតតម្រងនោម និងបន្សុទ្ធឈាម

តម្រងនោម មានតួនាទីក្នុងការលាងសម្អាតជាតិពុល និងកាកសំណល់ចេញពីឈាម ព្រមទាំងទឹកនោមផងដែរ។ ជាតិពុលទាំងនេះ អាចប៉ះពាល់ដល់មុខងារនៃថ្លើម និងតម្រងនោមយ៉ាងខ្លាំង ប្រសិនបើវានៅកកុញក្នុងរាងកាយច្រើនពេក។

ហេតុនេះ ដើម្បីការពារតម្រងនោមឲ្យមានសុខភាពល្អ អ្នកត្រូវលាងសម្អាតជាប្រចាំ តាមរយៈការប្រើប្រាស់ក្រូចឆ្មារ។ ទឹកក្រូចឆ្មារ សម្បូរទៅដោយសារធាតុចិញ្ចឹម និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានឥទ្ធិពលខ្លាំងបំផុតក្នុងការកម្ចាត់ជាតិពុល។

របៀបអនុវត្ត៖
១.ពុះក្រូចឆ្មារ ៤ទៅ៥ផ្លែ ច្របាច់លាយជាមួយនឹងទឹកស្អាត១លីត្រ។ បន្ទាប់មកទទួលទាន១កែវមុនពេលញ៉ាំអាហាររាល់ព្រឹក ហើយល្បាយដែលនៅសល់ត្រូវរក្សាទុកក្នុងទូរទឹកកក។
២.វិធីម្យ៉ាងទៀត អ្នកអាចច្របាច់ក្រូចឆ្មារមួយចំណិត ចូលទៅក្នុងទឹកក្តៅឧណ្ឌៗ១កែវ រួចទទួលទានមុនពេលញ៉ាំអាហារពេលព្រឹកជាប្រចាំ។

ចំណាំៈ ថ្វីបើការទទួលទានភេសជ្ជៈនេះជាប្រចាំ អាចជួយការពារមិនឲ្យកកើតដុំគ្រួសក្នុងតម្រងនោម និងបន្សុទ្ធឈាមមានប្រសិទ្ធភាពក៏ពិតមែន ប៉ុន្តែសម្រាប់អ្នកកើតជំងឺក្រពះគួរជៀសវាង ព្រោះជាតិអាស៊ីតរបស់វាអាចធ្វើឲ្យជំងឺកាន់តែធ្ងន់ធ្ងរ៕

ប្រភពៈ beextrahealthynow

មតិយោបល់