ព័ត៌មានសុខភាព

មានផ្ទៃពោះក្នុងវ័យ ៥០ឆ្នាំ តើមានសុវត្ថិភាពដែរទេ?

បរទេសៈ ជាទូទៅស្ត្រីដែលមានអាយុលើ ៤០ឆ្នាំ គុណភាពនៃស៊ុតនឹងមានការថយចុះ ហើយឱកាសនៃការមានកូនតាមបែបធម្មជាតិក៏ថយចុះច្រើនដែរ។

ចុះស្ត្រីដែលមានវ័យលើស ៥០ឆ្នាំ តើអាចមានផ្ទៃពោះបានដែរឬទេ? ភាគរយនៅតែមាន ប៉ុន្តែ ត្រូវប្រឈមនឹងហានិភ័យ នៃជំងឺលើសឈាម ទឹកនោមផ្អែម ហើយកូនកើតមកអាចពិការភាពថែមទៀត។

ប្រសិនបើអ្នកមានវ័យ ៥០ឆ្នាំហើយ នៅតែចង់បានកូនទៀត គួរតែពិគ្រោះជាមួយនឹងគ្រូពេទ្យជាមុនសិន។ ព្រោះគ្រូពេទ្យអាចធ្វើតេស្តទៅលើមុខងារ អូវែ ស្បូន រួមទាំងគុណភាពនៃស៊ុតផងដែរ។ សូម្បីតែសុខភាពទូទៅក៏ត្រូវត្រួតពិនិត្យ ដើម្បីគ្រប់គ្រងទៅលើលក្ខខណ្ឌមួយចំនួនដូចជា ខ្វះឈាម បញ្ហាសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម ព្រមទាំងជំងឺផ្សេងៗ។

ទោះជាយ៉ាងណា ថ្វីបើស្ត្រីមានវ័យលើ ៥០ឆ្នាំ អាចមានកូនក៏ពិតមែន ប៉ុន្តែហានិភ័យនៃបញ្ហាសុខភាពផ្សេងៗត្រូវប្រឈមខ្លាំងជាងនារីវ័យក្មេង៕

get-pregnant-50

មតិយោបល់