ព័ត៌មានសុខភាព

ភេសជ្ជៈអញ្ចឹងសោះ! តែបើទទួលទានរាល់ព្រឹកវាអាចជួយឲ្យអ្នកក្មេងជាងវ័យ១០ឆ្នាំ

ដើម្បីទទួលបានសម្រស់ក្មេងជាងវ័យ មនុស្សស្រីភាគច្រើនបានចំណាយប្រាក់មិនតិចនោះទេក្នុងការទិញក្រែមថែរក្សាស្បែកឲ្យនៅក្មេងជាងវ័យជារៀងរហូត។ ក៏ប៉ុន្តែក្រែមការពារស្បែកភាគច្រើនមានផ្ទុកសារធាតុគីមី មិនល្អសម្រាប់សុខភាពនោះឡើយ។ ហេតុនេះហើយ អ្នកគួរតែប្តូរមកប្រើវិធីធម្មជាតិជំនួសវិញ ទើបមិនប៉ះពាល់ដល់សុខភាព ហើយចំណាយប្រាក់តិចថែមទៀត

ធាតុផ្សំចម្បងដែលត្រូវបានគេប្រើសម្រាប់ពន្យាភាពចាស់ គឺរមៀត ព្រោះវាមានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដ៏ខ្លាំងក្លា ហើយត្រូវបានគ្រូពេទ្យផ្នែកសើរស្បែកណែនាំឲ្យទទួលទានជារបបអាហារផងដែរ។ ការស្រាវជ្រាវមួយបានរកឃើញថា រមៀតមានឥទ្ធិពលប្រឆាំងនឹងការរលាក ហើយត្រូវបានប្រជាជននៅប្រភេទជប៉ុន បានប្រើប្រាស់ជាឱសថសម្រាប់ថែសម្រស់ជាប្រចាំផងដែរ។

ធាតុផ្សំ៖

  • ម្សៅរមៀត ¼ ក្នុងមួយពែង
  • ម្រេចម៉ត់ ½ ក្នុងមួយពែង
  • ទឹកចម្រោះ ឬទឹកស្អាត ½ ក្នុងមួយពែង

របៀបអនុវត្ត៖
១.ដាក់ធាតុផ្សំទាំងអស់ចូលទៅក្នុងឆ្នាំងមួយ រួចដុតកំដៅក្នុងកម្រិតមធ្យម។
២.កូររហូតទាល់តែល្បាយនេះរលាយចូលគ្នាក្លាយទៅជាសាច់មួយ។
៣.បន្ទាប់មកលើកចុះឲ្យត្រជាក់ ទើបយកទៅក្លាសេក្នុងទូរទឹកកក។
៤.សូមទទួលទានល្បាយនេះម្តងមួយពែងជារៀងរាល់ព្រឹក៕

ប្រភពៈ beextrahealthynow

មតិយោបល់