ព័ត៌មានជាតិ

គ្រាន់តែលួចខោខ្លី១សោះធ្វើឲ្យនារីវ័យក្មេង សម្បុរស្រអែមមុខស្រស់ម្នាក់ត្រូវចាប់ខ្លួន!

ភ្នំពេញ: នារីជាជនសង្ស័យម្នាក់បានអាសោរបន្ទប់ជួលលួចយកខោខ្លីមិនសម្រេចត្រូវសមត្ថកិច្ចប៉ុស្តិ៍ព្រៃសចាប់វាយខ្នោះ។

ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ ឋិតនៅក្នុងនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

នារីជាជនសង្ស័យមានឈ្មោះ សី អាលី ហៅពៅ ភេទស្រី អាយុ២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ទីលំនៅភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះមានឈ្មោះ មឿន សារិ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាសម្ដីពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគេបានចាក់សោរទុកវាក្នុងបន្ទប់ ហើយទៅធ្វើការដូចសព្វដង ស្រាប់តែមាននារីជាជនសង្ស័យបានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ1DH-7530 មកធ្វើសកម្មភាពប្រើផ្លែរណារអាដែក អាកាត់មេសោរទ្វារផ្ទះរបស់គេ រួចបាន ចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះរើកកាយសម្ភារ:លួចយកបានខោខ្លីពណ៌ត្រេអ៊ីចំនួន១ ហើយឡើងជិះបំរុងនិងគេចខ្លួន
ដោយនូវពេលនោះ ក៏មានអ្នកជិតខាងបានឃើញ និងបានខលទៅប្រាប់រូបគេ ពេលដែលគេមកដល់ក៏បានឃើញសកម្មភាពនេះ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសឲ្យជួយអន្តរាគមន៍នាំខ្លួនជនសង្ស័យមកសួរនាំនៅប៉ុស្តិ៍នគរបាលព្រៃស។

បច្បន្ននារីជាជនសង្ស័យនិងវត្ថុតាងត្រូវបានសម្ថតកិច្ចកំពុងតែសាកសួរនៅអធិការខណ្ឌដង្កោ និងកសាងសំណុំរឿងបញ្ចូនទៅលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

//youtu.be/QAmi3mkI2CY

មតិយោបល់