កុមារភាគច្រើនចូលចិត្តទទួលទានភេសជ្ជៈដែលមានជាតិផ្អែម ជាពិសេសនៅពេលដែលបានលាយជាមួយនឹងទឹកកកត្រជាក់ៗ។ ក៏ប៉ុន្តែបើយោងតាមអ្នកជំនាញបានព្រមានថា គ្រប់ភេសជ្ជៈដែលមានជាតិផ្អែម និងប៉ូវកម្លាំងទាំងអស់សុទ្ធតែមានផ្ទុកសារធាតុកាបូណាត អាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរ ប្រសិនបើកុមារទទួលទានច្រើនពេក។
កុមារដែលទទួលទានភេសជ្ជៈនេះជាប្រចាំនៅពេលយប់ ដោយមិនបានធ្វើការសម្អាតធ្មេញត្រឹមត្រូវ គឺជាទម្លាប់ដ៏អាក្រក់មួយដែលបណ្តោលឲ្យខូចខាតធ្មេញធ្ងន់ធ្ងរ។ មិនតែប៉ុណ្ណោះ កុមារដែលទទួលទានភេសជ្ជៈប្រភេទនេះច្រើនពេក អាចប្រឈមនឹងហានិភ័យនៃជំងឺធាត់ និងទឹកនោមផ្អែម។
សូម្បីតែការទទួលទានមុនពេលញ៉ាំអាហារក៏បង្កឲ្យមានផលប៉ះពាល់ដែរ គឺបណ្តោលឲ្យសមត្ថភាពក្នុងការស្រូបយកវីតាមីន សារធាតុរ៉ែ ឬសារធាតុចិញ្ចឹមត្រូវកាត់បន្ថយ។
ម្យ៉ាងវិញទៀត ភេសជ្ជៈប្រភេទនេះភាគច្រើនមានផ្ទុកសារជាតិ phosphoric ដែលធ្វើឲ្យកង្វះជាតិកាល់ស្យូមក្នុងឆ្អឹង នឹងបណ្តោលឲ្យមានជំងឺពុកឆ្អឹង។ បើយោងតាមអ្នកជំនាញបានបង្ហាញថា ការទួលទានភេសជ្ជៈដែលមានផ្ទុកជាតិកាបូណាតច្រើនពេក គឺជាកត្តាដែលបំផ្លាញបំពងក និងប៉ះពាល់អាក្រក់ដល់ក្រពះ។
ដូច្នេះហើយ ឪពុកម្តាយទាំងឡាយគួរតែយកចិត្តទុកដាក់រាល់ភេសជ្ជៈដែលមានជាតិផ្អែមទាំងអស់ ហើយបើមិនដូច្នោះទេកំណត់ឲ្យកុមារទទួលទានម្តងម្កាលបានហើយ៕
ប្រភព៖ soha
មតិយោបល់