អាការៈឈឺធ្មេញមិនមែនជារឿងល្អសម្រាប់សុខភាពនោះទេ ព្រោះវាអាចបណ្តោលឲ្យអ្នកជំងឺហើយថ្គាម ក្តៅខ្លួន និងឈឺក្បាលជាដើម។ ជំងឺមួយនេះ ភាគច្រើនកើតឡើងចំពោះអ្នកខ្ជិលធ្វើអនាម័យមាត់ធ្មេញឲ្យបានត្រឹមត្រូវ ដែលជាហេតុបង្កទៅជារលាកអញ្ចាញធ្មេញ ហើយយូរៗទៅអាចធ្វើឲ្យខូចធ្មេញថែមទៀត។
មូលហេតុចម្បងនៃការឈឺធ្មេញនេះ បណ្តោលមកពីការញ៉ាំរបស់ផ្អែម ឬភេសជ្ជៈសម្បូរជាតិស្ករ ហើយទុកចោលយូរពេកដោយគ្មានការសម្អាតចេញ។ តែទោះជាយ៉ាងណា សម្រាប់អ្នកដែលឈឺធ្មេញអាចដោះស្រាយដោយខ្លួនឯងបាន តាមរយៈវិធីសាមញ្ញៗពីរយ៉ាងដូចខាងក្រោម៖
១.ទឹកអំបិល
-សូមបន្ថែមអំបិមួយចឹប ទៅក្នុងទឹកមួយពែង ហើយកូរឲ្យរលាយ។
-ខ្ពុរមាត់របស់អ្នកឲ្យបានម៉ត់ចត់ រយៈពេល៣០វិនាទី ទៅ១នាទី ទើបខ្ជាក់ចេញវិញ។
-ក្នុងមួយថ្ងៃអ្នកត្រូវព្យាយាមអនុវត្តឲ្យបានញឹកញាប់ ប្រាដកជាឆាប់ជាសះស្បើយ។
ថ្វីបែបវិធីនេះ អាចជួយបន្ធូរបន្ថយការឈឺចាប់ក៏ពិតមែន ប៉ុន្តែអ្នកកុំភ្លេចដុសសម្អាតញ្មេញឲ្យបានទៀងទាត់ផងដែរ ដើម្បីថែរក្សាសុខភាពមាត់ធ្មេញឲ្យនៅល្អជានិច្ច។
២.ទឹកកក
-សូមយកថង់ប្លាស្ទិចច្រកទឹកកកចូល រួចរុំនឹងកន្សែងស្តើងមួយជាន់ទៀត។
-ដាក់ស្អំនៅលើកន្លែងដែលឈឺចាប់ រយៈពេល១០ ទៅ១៥នាទី។
វិធីនេះ អាចជួយសម្រួលដល់សរសៃប្រសាទឲ្យដំណើរការល្អឡើងវិញ ហើយជួយកាត់បន្ថយការឈឺចាប់ពូកែបំផុត។
ប្រសិនបើអ្នកមានអាការៈឈឺធ្ងន់ធ្ងរ មិនព្រមបាត់រយៈពេល ២ទៅ៣ថ្ងៃ សូមប្រញាប់ទៅជួបជាមួយគ្រូពេទ្យដើម្បីរកវិធីដោះស្រាយជាបន្ទាន់៕

ប្រភពៈ tapoos
មតិយោបល់