វៀតណាមៈ យោងតាមក្រសួងសុខាភិបាលវៀតណាម បានឱ្យដឹងនៅពីថ្ងៃចន្ទនេះថា វៀតណាមបានចុះបញ្ជីការពុលអាហារមាន ២៦ករណីនៅឆ្នាំនេះ ដែលបានបង្កឱ្យមនុស្សឈឺ ១,៣៨៦នាក់ និងបានសម្លាប់មនុស្ស ២នាក់ ។ សម្រាប់ខែមេសា មានមនុស្ស ៣៧៥នាក់នៅប្រទេសវៀតណាម បានរងការពុលអាហារ ៩ករណី។
ប្រទេសនេះបានរកឃើញការពុលអាហារ ដែលរងផលប៉ះពាល់ចំនួន ៣២ករណី ដែលបានប៉ះពាល់មនុស្សចំនួន ១,០៧៤នាក់ ក្នុងនោះរួមមាន ១០នាក់ស្លាប់ នៅក្នុងរយៈពេលបួនខែដំបូងកាលឆ្នាំមុន។
វៀតណាមរកឃើញអ្នកជំងឺ ដែលមានជំងឺជើងនិងមាត់ មានជាង ៨.៥០០នាក់ គ្រុនឈាមមាន ២៨នាក់ ក្នុងមាន ៤០០ករណី រួមទាំងមានអ្នកស្លាប់ ៨នាក់ និងអ្នកជំងឺ Zika ពីរនាក់ ដែលមានម្នាក់បានស្លាប់នៅក្នុងទីក្រុងហូជីមីញ និងម្នាក់ទៀតនៅកណ្តាលខេត្ត Khanh Hoa ក្នុងរយៈពេលបួនខែដំបូងឆ្នាំនេះ។
ក្រសួងនេះបានឱ្យដឹងទៀតថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានរកឃើញអ្នកផ្ទុកមេរោគអេដស៍មានចំនួន ៨៩២នាក់ នៅខែមេសា ដោយបានកើនឡើងចំនួនសរុប ២២៨,៨០០នាក់ ដែលក្នុងនោះមានអ្នកកើតអេដស៍ ៨៥,១០០នាក់។ មកដល់ពេលនេះ មានចំនួន ៨៧.០០០នាក់ បានស្លាប់ដោយសារជំងឺដែលទាក់ទងទៅនឹងជំងឺអេដស៍ក្នុងប្រទេសនេះ៕
មតិយោបល់