ព័ត៌មានកីឡា

អេស្ប៉ាញ មិនសំចៃជាមួយក្រុម Liechtenstein (វីដេអូ)

ក្រុមជម្រើសជាតិ អេស្ប៉ាញ បានលុតក្រុម Liechtenstein យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៨-០ ដើម្បីធានាកៅអី ឡើងទៅកាន់វគ្គចែកពូល​ ក្នុងព្រឹត្តិការណ៍ World Cup ២០១៨ ក្នុងប្រទេសរុស្ស៊ី។

នេះគឺជាការប្រកួតដ៍អស្ចារ្យ សម្រាប់អេស្ប៉ាញ ដែលបានយកឈ្នះ យ៉ាងគំហុក មកលើក្រុមជម្រើសជាតិ Liechtenstein រហូតដល់ទៅ ៨-០ ។ ៨គ្រាប់របស់អេស្ប៉ាញរកបានដោយ Sergio Ramos នៅនាទីទី៣, Alvaro Morata នៅនាទីទី១៥ និង ៥៤, Isco នៅនាទីទី ១៦, Devid Silva នៅនាទីទី ៣៩, Iago Aspas នៅនាទីទី ៥១ និង ៦៣ និង ការស៊ុតចូលទីខ្លួនឯងរបស់កីឡាករ Maximilian Goppel នៅនាទីទី ៨៩។ ដូច្នេះហើយ អេស្ប៉ាញ បានបន្តឈរកំពូលតារាងដដែល ដោយនាំមុខអ៊ីតាលី ៣ពិន្ទុ ខណ:អ៊ីតាលី បានយកឈ្នះអ៊ីស្រាអ៊ែល ១-០ ផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិអេស្ប៉ាញ មានភាគរយខ្ពស់ ក្នុងការកក់កៅអីទៅកាន់វគ្គចែកពូល World Cup ២០១៨ ក្នុងប្រទេសរុស្ស៊ី បើទោះបីជាមិនទាន់ដាច់ពិន្ទុពីក្រុមអ៊ីតាលី ស្របពេលដែលការប្រកួតនៅសល់ត្រឹម ២ប្រកួតទៀតប៉ុណ្ណោះ។

តោះ! មកទស្សនាការប្រកួតរវាងក្រុម Liechtenstein និងអេស្ប៉ាញ ខាងក្រោមនេះទាំងអស់គ្នា៖

//www.youtube.com/watch?v=YKo1FrWHkSY

មតិយោបល់