ខួរក្បាល គឺជាសរីរាង្គមួយផ្នែកដ៏មានសារៈសំខាន់បំផុត ព្រោះវាជាអ្នកគ្រប់គ្រង និងបញ្ជានូវរាល់សកម្មភាពទាំងមូលរបស់រាងកាយ។ ប៉ុន្តែ ប្រសិនបើខួរក្បាលរងនូវផលប៉ះពាល់ ផ្នែកផ្សេងៗទៀតនៃរាងកាយក៏ប្រឈមនឹងហានិភ័យដូចគ្នាដែរ។ ដូច្នេះហើយ ដើម្បីឲ្យខួរក្បាលមានសុខភាពល្អតើអ្នកត្រូវធ្វើដូចម្តេច? បើយោងតាមគេហេទំព័រ naturalmedicinebox បានបង្ហាញថា មានអាហារ៩ប្រភេទ អាចជួយបង្កើនការចង់រហូតដល់៨០ភាគរយ ហើយជួយជំរុញឲ្យមុខងារនៃខួរក្បាលដំណើរបានយ៉ាងបានល្អ។ លើសពីនេះទៅទៀត អាហារទាំងអស់នោះ អាចជួយធ្វើឲ្យភ្នែកកាន់តែភ្លឺច្បាស់ ហើយពង្រឹងឲ្យឆ្អឹងកាន់តែរឹងមាំថែមទៀត។
ខាងក្រោមនេះ គឺជាអាហារ៩ប្រភេទដែលអ្នកគួរតែទទួលទានជាប្រចាំ៖
ស៊ុត
សារធាតុប្រូតេអ៊ីន ដ៏សម្បូរបែបដែលមាននៅក្នុងស៊ុត អាចជួយបង្កើនការចង់ចាំ និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ខួរក្បាល។
ត្រី
ត្រីដែលមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា៣ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជំរុញឲ្យមុខងាររបស់ខួរក្បាលដំណើរការបានត្រឹមត្រូវ។
ផ្លែប៊ឺរ
ផ្លែប៊ឺរអាចជំរុញដល់លំហូរឈាមទៅកាន់ខួរក្បាល និងធ្វើឲ្យប្រសើរឡើងនូវសរីរាង្គបន្តពូជ។
ខ្ទឹមបារាំង
ខ្ទឹមបារាំង គឺជាបន្លែមួយប្រភេទដែលគេអាចយកទៅកែច្នៃដាក់នៅក្នុងម្ហូបអាហារបានច្រើនយ៉ាង ក៏ប៉ុន្តែការទទួលទានខ្ទឹមឆៅអាចជួយបង្កើនការចង់ចាំ និងជំរុញដល់មុខងារខួរក្បាលបានយ៉ាងល្អ។
ប៉េងប៉ោះ
ប៉េងប៉ោះ សម្បូរទៅដោយសារធាតុលីកូពីន(Lycopene) ដែលជាសមាសធាតុដ៏មានឥទ្ធិពលខ្លាំងបំផុតក្នុងការការពារខួរក្បាលឲ្យរួចផុតពីការបំផ្លាញ់រ៉ាឌីកាល់សេរី។
តែបៃតង
ការទទួលទានតែបៃតងមួយពែងជាប្រចាំ អាចជួយបង្កើនការចង់ចាំ និងបង្កើនដល់មុខងារខួរក្បាលឲ្យដំណើរការបានល្អ។
សូកូឡាខ្មៅ
សូកូឡាខ្មៅមានជាតិកាហ្វេអ៊ីន និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចបង្កើនមុខងារខួរក្បាលរបស់អ្នកបានយ៉ាងល្អ។
រមៀត
រមៀតមានផ្ទុកសារធាតុម្យ៉ាងហៅថា Curcumin ដែលអាចជួយការពារការរលាកនៅក្នុងខួរក្បាល និងបង្កើនការចង់ចាំ។
ផ្លែប៉ោម
ប៉ោម មិនត្រឹមតែជាផ្លែឈើដែលមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ វាគឺជាអាហារដ៏ល្អបំផុតសម្រាប់ថែរក្សាខួរក្បាល និងជួយឲ្យរាងកាយមានសុខភាពល្អ៕

មតិយោបល់