ខ្ញីត្រូវបានគេចាត់ទុកថា ជាឱសថដ៏ល្អបំផុតប្រចាំគ្រួសារ ព្រោះវាសម្បូទៅដោយសារធាតុចិញ្ចឹមដូចជា វីតាមីន B និង C ជាតិសរសៃ ស័ង្កសី និងសមាសធាតុសំខាន់ៗជាច្រើនទៀត។
អស់រយៈពេលរាប់រយឆ្នាំមកហើយ ដែលខ្ញីត្រូវបានគេប្រើប្រាស់សម្រាប់ចម្អិនម្ហូប ហើយវាក៏ត្រូវបានគេប្រើជាថ្នាំព្យាបាលបញ្ហារំលាយអាហារ ក្អក និងផ្តាសាយ ប្រចាំគ្រួសារផងដែរ។
ប៉ុន្តែ តើអ្នកដឹងទេថា ខ្ញីត្រូវបានគេប្រើប្រាស់សម្រាប់ព្យាបាលបញ្ហាស្បែក? បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា ខ្ញី មានសមត្ថភាពក្នុងការរំញោចចរន្តឈាម ដែលអាចជួយកាត់បន្ថយស្នាមសង្វារ យ៉ាងមានប្រសិទ្ធភាព។
ខាងក្រោមនេះ គឺជារបៀបប្រើប្រាស់ខ្ញី ដើម្បីកាត់បន្ថយស្នាមសង្វារនៅលើរាងកាយ៖
ធាតុផ្សំ៖
- ខ្ញីស្រស់ចិញ្ជ្រាំឲ្យម៉ត់ ២ស្លាបព្រាបាយ
- ក្រូចឆ្មារ១ផ្លែ(ច្របាច់យកទឹក)
- ស្ករស កន្លះពែង
- ប្រេងអូលីវ ¼ ក្នុងមួយពែង (មួយពែងចែកជា៤)
របៀបអនុវត្ត៖
១.យកល្បាយធាតុផ្សំទាំងអស់លាយបញ្ចូលគ្នា ហើយរក្សាទូកក្នុងទូរទឹកកកមួយសប្តាហ៍។
២.ប្រើល្បាយនេះមកលាបនៅត្រង់កន្លែងដែលមានស្នាមសង្វារជារៀងរាល់ពេលល្ងាច ក្នុងមួយប្តាហ៍យ៉ាងតិចបំផុត៣ដង។
៣.សូមអនុវត្តវិធីនេះជាប្រចាំ រហូតទាល់តែស្នាមសង្វាររលប់អស់ពីរាងកាយ៕
មតិយោបល់