ព័ត៌មានសុខភាព

កំពូលអាហារ៥ប្រភេទ អាចជួយរក្សាសុខភាពខួរក្បាល និងបង្កើនការចង់ចាំបានល្អ

ខួរក្បាល គឺជាផ្នែកមួយដ៏មានសារៈសំខាន់ខ្លាំងបំផុតនៃរាងកាយ ព្រោះវាជាអ្នកបញ្ជាររាល់សកម្មភាពផ្សេងៗទាំងអស់ ក៏ប៉ុន្តែប្រសិនបើខួរក្បាលអដំណើរការវិញនោះ សរីរាង្គផ្សេងៗទៀតក៏ត្រូវចប់ដែរ។ ដូច្នេះហើយ ទើបក្រុមអ្នកជំនាញបានផ្តល់ដំបូលន្មានឲ្យអ្នករាល់គ្នាព្យាយាមថែរក្សាខួរក្បាលឲ្យមានសុខភាពល្អ។ ក៏ប៉ុន្តែ តើអ្នកដឹងថាត្រូវធ្វើដូចម្តេចទេ? តាមការស្រាវជ្រាវបានរកឃើញថា ខួរក្បាលមានការចង់ចាំបានល្អ ឬមានភាពទន់ខ្សោយ គឺអាស្រ័យទៅលើរបបអាហារដែលយើងទទួលទានរាល់ថ្ងៃ ជាពិសេសរបបអាហារដែលមានសារធាតុប្រឆាំងនឹងមេរោគ ខ្លាញ់អូមេហ្គា-៣ វីតាមីន និងសារធាតុរ៉ែជាច្រើនទៀត។ ខាងក្រោមនេះ គឺជាប្រភេទអាហារដែលអាចជួយបង្កើនថាមពលខួរក្បាល និងជួយឲ្យខួរក្បាលមានការចង់ចាំបានល្អ។

ស្រាក្រហម
ស្រាក្រហមមានផ្ទុកសារធាតុសំខាន់ម្យ៉ាងដែលគេហៅថា polyphenols មានសមត្ថភាពអាចជួយបង្កើនលំហូរឈាមទៅកាន់ខួរក្បាលបានយ៉ាងល្អ។ ហេតុដូច្នេះ ស្រាក្រមបានក្លាយទៅជាអាហារ ដែលល្អបំផុតសម្រាប់ការពារខួរក្បាល។

ផ្តាខាត់ណាពណ៌ខៀវ
ផ្តាខាត់ណាប្រភេទនេះមានផ្ទុកសារធាតុ sulfurophane កម្រិតខ្ពស់ ដែលជាសារធាតុគីមីអាចជួយកាត់បន្ថយជាតិពុល បន្ថយការរលាក និងគ្រប់គ្រងមិនឲ្យមានការខូចខាតដោយសារតែរ៉ាឌីកាល់សេរីផងដែរ។

វ៉ាល់ណាត់
សារធាតុចិញ្ចឹមជាច្រើនដែលមាននៅក្នុងផ្លែវ៉ាល់ណាត់ អាចជួយគាំទ្រដល់សុខភាពខួរក្បាលទាំងមូល។ ជាពិសេស វីតាមីនE ខ្លាញ់អូមេហ្គា-៣ ស្ពាន់ធ័រ ម៉ង់ហ្គាណែស និងជាតិសរសៃ អាចជួយផ្គត់ផ្គង់ខួរក្បាលប្រឆាំងនឹងមេរោគផ្សេងៗ។

ត្រីសាម៉ុន
ត្រីសាម៉ុន គឺជាប្រភពនៃជាតិខ្លាញ់អូមេហ្គ-៣ពីធម្មជាតិ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសុខភាពរបស់កោសិកាខួរក្បាល។ ហេតុនេះត្រីសាម៉ុនត្រូវបានគេចាត់ទុកជាអាហារដែលល្អបំផុតក្នុងការថែរក្សាសុខភាពខួរក្បាល និងបង្កើនការចង់ចាំបានយ៉ាងល្អ។

គឹមឈី
គ្រប់គ្នាប្រហែលជាស្គាល់ហើយថា គឹមឈី គឺជាអាហារមួយប្រភេទដែលមានប្រភពមកពីប្រទេសកូរ៉េ ក៏ប៉ុន្តែអ្នកប្រហែលជាមិនទាន់ដឹងពីអត្ថប្រយោជន៍របស់វានោះទេ។ បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា គឹមឈី មានផ្ទុកសារធាតុប្រឆាំនឹងបាក់តេរីកម្រិតខ្ពស់ ដែលអាចជួយជំរុញឲ្យខួរក្បាលមានសុខភាពល្អ និងងបង្កើនការចង់ចាំផងដែរ៕

ប្រភព៖ boldsky

មតិយោបល់