ព័ត៌មានបច្ចេកវិទ្យា

KFC នៅចិន ដាក់ដំណើរការម៉ាស៊ីនគិតលុយថ្មី ឆ្លាតវៃមិនគួរឱ្យជឿ!

ហាងអាហារទាន់ចិត្ត KFC នៅក្នុងទីក្រុង Hangzhou ប្រទេសចិន បានដាក់ដំណើរការសាកល្បងនូវម៉ាស៊ីនបម្រើសេវាអតិថិនស្វ័យប្រវត្តិដ៏ទំនើបថ្មីមួយ មានភាពវៃឆ្លាត មិនគួរឱ្យជឿ។

ម៉ាស៊ីនអភិវឌ្ឍឡើងដោយក្រុមហ៊ុន Ant Financial នេះ ត្រូវបានបំពាក់ជាមួយប្រព័ន្ធកាមេរ៉ា 3D និងអេក្រង់ប្រភេទប៉ះបញ្ជាសម្រាប់អតិថិជនធ្វើការកម្ម៉ង់មុខម្ហូបដែលពួកគេពេញចិត្តដោយខ្លួនឯង និងបានយ៉ាងងាយស្រួល។

អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ តាមរយៈបច្ចេកវិទ្យា Smile to Pay វាអាចថតសម្គាល់ផ្ទៃមុខរបស់អតិថិជនម្នាក់ៗ ដើម្បីទូទាត់ការចំណាយលើមុខម្ហូបដែលពួកគេបានចុចកម្ម៉ង់ញ៉ាំបានយ៉ាងច្បាស់លាស់ បើទោះជាប្តូរម៉ូដសក់ ឬការផាត់មុខ តាមរយៈវាយបញ្ចូលលេខទូរសព្ទ និងគណនី Alipay។

បច្ចេកវិទ្យាច្នៃបង្កើតថ្មីនេះ កំពុងទទួលបានការចាប់អារម្មណ៍ ដោយសារតែវាផ្តល់ភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ដល់អតិថិជន តាមរយៈសមត្ថិភាពកត់សម្គាល់ផ្ទៃមុខ ផ្សារភ្ជាប់ជាមួយលេខទូរសព្ទ និងគណនីធនាគាររបស់អតិថិជន។

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូបង្ហាញខាងក្រោម៖

https://www.youtube.com/watch?v=f-NIAUhU2E0

ប្រភពព័ត៌មានៈ thenextweb

 

មតិយោបល់