ព័ត៌មានកីឡា

Mark Uth បំបែកសំណាញ់ទីក្រុម Bayern Munich

ខ្សែប្រយុទ្ធ Mark Uth របស់ក្រុម Hoffenheim បានសម្រេចសំណាញ់ទីដល់ទៅ ២គ្រាប់ ក្នុងការយកឈ្នះលើក្រុមជើងខ្លាំង Bayrn Munich ក្នុងលទ្ធផល ២-០។

នេះគឺជារឿងដ៍អស្ចរ្យ សម្រាប់ក្រុម Hoffenheim ដែលអាចយកឈ្នះលើក្រុមការពារតំណែងជើងឯក Bayern Munich ក្នុងលទ្ធផល ២-០។ ជាការពិតណាស់ Bayern Munich មិនមែនជាក្រុមងាយស្រួល ក្នុងការយកឈ្នះឡើយ​ ក៍ប៉ុន្តែ Hoffenheim អាចធ្វើបាន ដោយបិទមិនឲ្យ Bayern Munich ស៊ុតបញ្ចូលទីបាន។ គួរបញ្ជាក់ផដែរថា ២គ្រាប់របស់ក្រុម Hoffenheim រកបានដោយខ្សែបរយុទ្ធ Mark Uth ទាំង២គ្រាប់ ដោយស៊ុតចូលនៅនាទីទី២៧ និង៥១។

តាមរយៈការរក្សាលទ្ធផលថេរ ២-០នេះ​ បានធ្វើឲ្យ Hoffenheim ទទួលបាន៣ពិន្ទុ ខណៈក្រុម Bayern Munich បានរបូត៣ពិន្ទុលើកដំបូង នៅក្នុងរដូវកាលថ្មីនេះ។

តោះ!​ មកទស្សនា​ ការស៊ុតរបស់កីឡាករ Mark Uth ២គ្រាប់លើក្រុម Bayern Munich យប់មិញនេះ ទាំងអស់គ្នា៖

មតិយោបល់