ជំងឺទឹកនោមផ្អែម គឺជាជំងឺមួយប្រភេទដែលពិបាកព្យាបាល ហើយប៉ះពាល់យ៉ាងខ្លាំងទៅលើការរស់នៅ និងការទទួលទានប្រចាំថ្ងៃ។ គេសង្កេតឃើញថា មនុស្សដែលមានវ័យកណ្តាលឡើងទៅ ភាគច្រើនកើតមានជំងឺមួយនេះ។
តើអ្នកធ្លាប់ប្រើថ្នាំជាច្រើនមកហើយ តែមិនបានលទ្ធផលមែនទេ? បើដូច្នោះមែន អ្នកអាចសាកល្បងទទួលទាន គូឆាយ វិញ ព្រោះវាមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែមយ៉ាងមានប្រសិទ្ធភាព។
ធាតុផ្សំ៖
– គូឆាយ ១ដើមយកទាំងឬស
– ទឹកសុទ្ធ ដែលមានសារធាតុរ៉ែខ្ពស់ចំណុះកន្លះលីត្រ
របៀបធ្វើ៖
– លាង គូឆាយ ឲ្យស្អាត រួចហាន់ដាក់ក្នុងក្រឡកែវស្អាតមួយ
– ចាក់ទឹកដែលមានជាតិរ៉ែចូល ហើយគ្របវាជិត
– ត្រាំរយៈពេល ២៤ម៉ោង រួចច្រោះយកគូឆាយចេញ ទើបទទួលទាន
លោកអ្នកនឹងមានអារម្មណ៍ល្អប្រសើរជាងមុន បន្ទាប់ពីទទួលទានល្បាយនេះនៅថ្ងៃដំបូង។ ប្រសិនបើអ្នកសង្កេតឃើញថា ជំងឺធូរស្រាលមែន ត្រូវបន្តអនុវត្តជារៀងរាល់ថ្ងៃរហូតទល់តែជាជាសះស្បើយទាំងស្រុង។
ចំណាំ៖ ទោះជាយ៉ាងណាក៏ដោយ មុននឹងអនុវត្តវិធីបែបធម្មជាតិខាងលើនេះ លោកអ្នកគួរពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញជាមុនសិន៕
មតិយោបល់