ប្រសិនបើអ្នកធ្វើការនៅក្នុងការិយាល័យ ឬទម្លាប់រស់នៅអង្គុយយូរជាងការបញ្ចេញសកម្មភាពផ្សេងៗ នោះអ្នកមិនត្រឹមតែប្រឈមនឹងហានិភ័យសុខភាពច្រើននោះទេ ថែមទាំងអាចឆាប់ស្លាប់ផងដែរ។
ការសិក្សាថ្មីមួយបានព្រមានថា អ្នកដែលអង្គុយជាប់ពី ១ទៅ ២ម៉ោង អាចប្រឈមហានិភ័យនៃការស្លាប់លឿនជាងអ្នកដែលមិនសូវអង្គុយ។
អ្នកស្រាវជ្រាវបានប្រើឧបករណ៍តាមដានសកម្មភាពត្រគាកទៅលើមនុស្សប្រមាណជា ៧,៩៨៥នាក់ ដែលមានអាយុ៤៥ឆ្នាំឡើងទៅ ហើយលទ្ធផលជាមធ្យមបង្ហាញថា អ្នកមិនសូវមានសកម្មភាពចំនួន ៧៧ភាគរយនៃអ្នកចូលរួមអង្គុយច្រើនជាង១២ម៉ោងក្នុងមួយថ្ងៃ។ ក្នុងរយៈពេល៤ឆ្នាំនៃការតាមដាន ជាមធ្យមមានចំនួនអ្នកស្លាប់រហូតដល់ទៅ ៣៤០នាក់។
អ្នកស្រាវជ្រាវក៏បានរកឃើញដែរថា អ្នកដែលអង្គុយតិចជាង ៣០នាទី មានហានិភ័យនៃការស្លាប់ទាបបំផុត។
អ្នកវិទ្យាសាស្ត្រ Keith Diaz នៅមជ្ឈមណ្ឌល Columbia Medical University បាននិយាយថា ដើម្បីកាត់បន្ថយហានិភ័យដល់សុខភាព អ្នកគួរតែឧស្សាហ៍ក្រោកដើរ រៀងរាល់រយៈពេល៣០នាទីម្តង ហើយព្យាយាមធ្វើលំហាត់ប្រាណទៀងទាត់៕
ប្រភព៖ boldsky
មតិយោបល់