ព្រះសីហនុៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតដោយជនសង្ស័យមួយក្រុមមានគ្នា៧នាក់ បានប្រើកាំបិត កាប់ទៅលើបុរសម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅវត្តវាលមាស ឃុំវាលរេញ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៧នាក់ ទី១ឈ្មោះ បុត្រ ធី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករហ្គាស ,ទី២ឈ្មោះ ណាត ជីវ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ,ទី៣ឈ្មោះ ហឺយ គឹមហេង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ អ្នកទាំង៣ ស្នាក់នៅ នៅភូមិសំរុងលើ ឃុំសំរុង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន។
ចំណែក៤នាក់ទៀតដែលមិនទាន់ចាប់បាន ទី១ ឈ្មោះ ណាត ចន្ថា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅដូចអ្នកខាងលើ និង៣នាក់ទៀត មិនស្គាល់អត្តសញ្ញាណ។
ចំណែកជនរងគ្រោះឈ្មោះ ធីម អីម ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ ជាងដែក ស្នាក់នៅភូមិសំរុងលើ ឃុំសំរុង របួសកញ្ចឹងកប្រវែង៦សង់ទីម៉ែត្រ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅពេទ្យឯកជនវាលរេញ។
មូលហេតុទំនាស់ពាក្យសម្តី។
ក្នុងនោះយើងដកហូតបានវត្ថុតាងរួមមាន៖ អាវុធស្នប់១ដើម, កាំបិតចំនួន១,ដំបងដែកចំនួន១ និងដាវសាមូរ៉ៃចំនួន១ដើម៕
មតិយោបល់