ម្សៅសូដា ឬភាសាបរទេសហៅថា Baking Soda គឺជាធាតុផ្សំមួយប្រភេទដែលគេនិយមប្រើសម្រាប់ធ្វើជានំផ្សេងៗ ប៉ុន្តែវាក៏ត្រូវបានគេប្រើសម្រាប់ព្យាបាលបញ្ហាសម្រស់ផងដែរ។ បើយោងតាមគេហទំព័រ Brightside បានបង្ហាញថា កុំថាឡើយ បញ្ហាដង្ហើមអាក្រក់ ក្លិនខ្លួន ស្នាមសង្វារ ឬសក់ ក៏ម្សៅសូដា អាចដោះស្រាយបានទាំងអស់។
ខាងក្រោមនេះ គឺជាវិធីដោះស្រាយបញ្ហាសម្រស់៤យ៉ាង ដោយប្រើប្រាស់ម្សៅសូដា៖
១.ដង្ហើមអាក្រក់ និងកំណកកំបោរ
លាយម្សៅសូដា ចំនួន២ស្លាបព្រាកាហ្វេ ជាមួយនឹងទឹកក្រូចឆ្មារកន្លះពែង។ បន្ទាប់ពីកូរឲ្យរលាយចូលគ្នាហើយ អ្នកត្រូវខ្ពុរមាត់ចំនួន២នាទី ទើបលាងសម្អាតដោយប្រើទឹកធម្មតា។ សូមព្យាយាមអនុវត្តជារៀងរាល់ថ្ងៃ វានឹងជួយកាត់បន្ថយបញ្ហាក្លិនមាត់ ហើយការពារមិនឲ្យមានកំណកកំបោរថែមទៀត។
ស្នាមសង្វារ
ប្រើម្សៅសូដា ៣ស្លាបព្រាបាយ លាយជាមួយនឹងទឹកក្រូចឆ្មារកន្លះពែង។ យកល្បាយនេះទៅម៉ាស្សាត្រង់តំបន់ដែលទទួលរងនូវផលប៉ះពាល់ ហើយរងចាំរយៈពេល ១៥នាទី ទើបលាងសម្អាតចេញ។ សូមព្យាយាមអនុវត្តជារៀងរាល់ថ្ងៃ ស្នាមសង្វារនឹងរលប់ទៅបន្តិចម្តងៗ តែត្រូវប្រើពេលយូរឬឆាប់ អាស្រ័យទៅលើស្ថានភាពនៃស្នាមសង្វាររបស់អ្នក។
បញ្ហាក្លិនខ្លួន
ប្រសិនបើអ្នកកើតមានបញ្ហាក្លិនខ្លួន សូមប្រើម្សៅសូដា ១ស្លាបព្រាបាយ លាយជាមួយនឹងទឹកកន្លះពែង។ បន្ទាប់មកអនុវត្តនៅក្រោមក្លៀក រយៈពេល ១៥នាទី ទើបលាងជម្រះចេញ តែសូមព្យាយាមអនុវត្តជាប្រចាំ។
ថែរក្សាសក់
ចំពោះមនុស្សស្រីដែលចង់បានសក់ដុះលូតលាស់លឿន ហើយមានសុខភាពល្អ សូមប្រើម្សៅសូដា ៣ស្លាបព្រាបាយ លាយជាមួយនឹងទឹក៩ស្លាបព្រាបាយ។ បន្ទាប់មកអ្នកត្រូវលាបឲ្យសព្វពីគល់ដល់ចុងសក់ ហើយប្រើដៃម៉ាស្សាថ្នមៗ។ សូមរង់ចាំឲ្យល្បាយនេះធ្វើសកម្មភាពចំនួន ១៥នាទីទើបលាងសម្អាតចេញ៕
ប្រភព៖ brightside
មតិយោបល់