បន្ទាប់ពីញ៉ាំអាហាររួច មនុស្សភាគច្រើនតែងតែមានទម្លាប់ចាក់ធ្មេញ ដើម្បីកម្ចាត់កាកសំណស់ដែលនៅជាប់តាមជើងធ្មេញ ក៏ប៉ុន្តែទង្វើមួយនេះពិតជាមិនល្អសម្រាប់សុខភាពនោះឡើយ។ បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា ការប្រើប្រាស់ឈើចាក់ធ្មេញញឹកញាប់ មិនត្រឹមតែបណ្តោលឲ្យមានជំងឺមាត់ធ្មេញប៉ុណ្ណោះទេ ថែមទាំងអាចឆ្លងមេរោគចូលទៅក្នុងរាងកាយថែមទៀត។
១.ការចាក់ធ្មេញអាចបណ្តោលឲ្យឆ្លងមេរោគ
បើយោងតាមការស្រាវជ្រាវបានរកឃើញថា នៅលើធ្មេញមានបាក់តេរីរាប់ម៉ឺនប្រភេទ ដូច្នេះប្រសិនបើអ្នកចាក់ធ្មេញវានឹងបណ្តោលឲ្យបាក់តេរីទាំងនោះងាយនឹងឆ្លងចូលទៅក្នុងរាងកាយតាមរយៈឈាម ឬបំពងកបានយ៉ាងងាយ។
២.បណ្តោលឲ្យកើតជំងឺឈឺធ្មេញ
ការចាក់ធ្មេញមិនប្រុងប្រយ័ត្ន អាចបង្កឲ្យអ្នកកើតជំងឺរលាកអញ្ចាញធ្មេញ ហូរឈាមតាមជើងធ្មេញ រង្គើធ្មេញ និងធ្មេញមានគម្លាតពីគ្នាកាន់តែធំទៅៗ។ នេះហើយ ជាមូលហេតុចម្បងដែលបណ្តោលឲ្យមនុស្សជាច្រើនកើតជំងឺឈឺធ្មេញ។
៣.អាចគំរាមកំហែងដល់ជីវិត
ក្នុងករណីមួយចំនួន ការប្រើប្រាស់ឈើចាក់ធ្មេញ អាចបណ្តោលឲ្យបាក់ និងលេបចូលទៅក្នុងពោះដោយចៃដន្យ។ ប្រសិនបើមានករណីបែបនេះកើតឡើងមែន ក្រពះមិនអាចរំលាយបាននោះទេ ជម្រើសមានតែមួយគត់ គឺវះកាត់យកចេញ។
៤.មានផ្ទុកសាធាតុគីមី
ការផលិតឈើចាក់ធ្មេញភាគច្រើនគ្មានការសម្អាតបានត្រឹមត្រូវនោះទេ ហើយមានផ្ទុកសារធាតុគីមី ដែលបណ្តោលឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ថែមទៀត។ យកល្អដើម្បីជៀសផុតពីហានិភ័យចំពោះសុខភាព អ្នកគួរតែកាត់បន្ថយការប្រើប្រាស់ឈើចាក់ធ្មេញ ឬជៀសវាងតែម្តងគឺកាន់តែប្រសើរ៕
ប្រភពៈ soha
មតិយោបល់