ព័ត៌មានសិល្បៈ និងកម្សាន្ត

ថន លក្ខិណា លេងអស់ដៃថ្ងៃសម្ពោធវីឡាតម្លៃជិត២០ម៉ឺនដុល្លារ យប់មិញ

កាលពីយប់ថ្ងៃទី២៧ កញ្ញា តារាសម្ដែង និងជាពិធីការិនីកញ្ញាថន លក្ខិណា បានឡើងវីឡារបស់ខ្លួនយ៉ាងធំចាស់ដៃតែម្ដងដោយសូម្បីតែភ្ញៀវកិត្តិយសរបស់នាងក៏មកសឹងតែគ្មានសល់តារាសិល្បៈយ៉ាងច្រើនកុះករផងដែរ។
អ្វីដែលគេកត់សម្គាល់គឺនាងរៀបចំដេគ័រម៉ាចាស់ដៃ ដោយក្នុងពិធីទាំងមូលគឺមិនក្រោមម៉ឺនដុល្លារនោះទេបើទោះជានាងមិនចង់បង្ហាញតួលេខ។

គ្មានអ្នកនាងមិនភ្ញាក់ផ្អើលនោះទេ ក្នុងពេលដែលពិធីការិនីនាងថន លក្ខិណា ចំណាយលុយសម្ពោធវីឡាយ៉ាងហ៊ឹកហាក់មិនធម្មតាដើម្បីអោយសមនឹងវីឡាយ៉ាងធំស្កឹមស្កៃរបស់នាង ដែលគ្រាន់តែការបំពាក់គ្រឿងសង្ហារឹម និងដេគ័រខាងក្នុងឡូយមិនចាញ់វីឡាអ្នកមានស្ដុកស្ដម្ភនោះ។ វីឡានេះមិនត្រូវបាននាងបញ្ចេញតួលេខនោះទេ ប៉ុន្តែយោងតាមប្រភពបុរីប៉េងហួតនៅជ្រោយចង្វារដែលនាងបានទិញ គឺគ្រាន់តែផ្ទះទទេតម្លៃប្រមាណជា១៨ម៉ឺនដុល្លារទៅហើយ។

កញ្ញាថន លក្ខិណា បានអះអាងថានេះជាផ្ទះដែលនាង និងក្រុមគ្រួសារបានទិញរួមគ្នា ហើយដោយសារតែចង់លើកមុខលើកមាត់គ្រួសារ និងមិនចង់រស់នៅកន្លែងកកស្ទះច្រើនផង ទើបនាងមិនជ្រើសយកវីឡានៅម្ដុំច្បារអំពៅ ហើយងាកទៅទិញនៅប៉េងហួតជ្រោយចង្វាររៀងឆ្ងាយជាងគេបន្តិច។ នាងថាវីឡានេះមានការតុបតែងខាងក្នុងអស់ច្រើន តែនាងនៅតែបដិសេធបញ្ចេញការចំណាយ ដោយសូម្បីតែការរៀបចំក្នុងពិធីអញ្ជើញភ្ញៀវអោយស្គាល់វីឡាកាលពីយប់មិញ ក៏ត្រូវនាងអះអាងថាបានចំណាយអស់មិនស្ទើរនោះដែរ ដើម្បីកុំអោយបាក់មុខនៅពេលបណ្ដាអ្នកសិល្បៈ និងភ្ញៀវអ្នកមានមុខមាត់អញ្ជើញចូលរួម។

នាងថាពិធីនេះគឺនាងអញ្ជើញភ្ញៀវតាំងពីជំនាន់មុន រហូតជំនាន់ក្រោយ ហើយទំនងជាគ្មានការបាត់មុខបណ្ដាភ្ញៀវភាគច្រើននោះហើយ ដែលធ្វើអោយពិធីឡើងវីឡាតម្លៃជិត២០ម៉ឺនដុល្លាររបស់នាងឡូយអស់ស្ទះ។ នាងនិងបងស្រី ក៏ត្រូវគេឃើញលែងខ្លួនយ៉ាងស្រស់ស្អាត ដែលអ្នកណាក៏កត់សម្គាល់ថាពិតជាលេងអស់ដៃ ធ្វើអោយមុខមាត់របស់នាងកាន់តែមានការចាប់អារម្មណ៍បន្ថែមពីលើកេរ្តិ៍ឈ្មោះនៅក្នុងវិថីសិល្បៈនោះផងដែរ។

អ្វីដែលសំខាន់គឺថ្ងៃឡើងសម្ពោធវីឡានោះស្ថិតក្នុងរង្វង់ថ្ងៃខួបកំណើតរបស់អ្នកនាងថន តារា ដែលជាបងស្រីរបស់នាង។ ថន លក្ខិណានិយាយថាហេតុផលដែលនាងទិញវីឡានៅជ្រោយចង្វារ គឺដោយសារតែផ្ទះចាស់តម្លៃខ្ទង់សែនដុល្លារដែលនាងបានទិញ និងឡើងសម្ពោធកាលពីប៉ុន្មានឆ្នាំមុន ស្ថិតនៅម្ដុំដេអិនដែលស្របគ្នានឹងផ្លូវទៅជ្រោយចង្វារជាងតំបន់ផ្សេងៗ បើទោះជាតារាភាគច្រើនយល់ថាទីតាំងនោះរាងឆ្ងាយបន្តិច៕

មតិយោបល់