តាកែវៈ នៅព្រឹកថ្ងៃទី២៨ ខែញ្ញា ឆ្នាំ២០១៧ នេះក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋ និងអជ្ញាធរមូលដ្ឋានកម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ សហកាជាមួយអង្គភាពចំចាត់មីនកម្ពុជា កម្លាំងអធិការរដ្ឋាននគបាលស្រុកកោះអណ្តែត រួមមានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរមេញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃខ្លា និង កម្លាំងអធិការដ្ឋាននគរបាលស្រុកទ្រាំង រួមមានប៉ុស្តិ៍នគរបាលរដ្ឋបាលរនាម បានធ្វើការចុះប្រមូលកាកសំណល់ជាតិផ្ទុះពីសង្គ្រាមនៅក្នុងមូលដ្ឋាន។
ក្នុងនោះ នៅចំណុចភូមិចំបក់អែម ភូមិបន្ទាយធ្លាយ ប្រមូលបានចំនួន៦គ្រាប់ រួមមានប្រភេទ៨២ មម ចំនួន២គ្រាប់, ប្រភេទ៨១ មម ចំនួន២គ្រាប់, ប្រភេទ D K ៧៥មម ចំនួន១គ្រាប់, ប្រភេទ ៦០ មមចំនួន១គ្រាប់។ នៅឃុំររនាម ស្រុកទ្រាំង ប្រមូលបានចំនួន៣គ្រាប់ មានប្រភេទ ៦០មម ចំនួន១គ្រាប់ ប្រភេទបុមប៊ីចំនួន២គ្រាប់ ដែលសរុបបានចំនួន៩គ្រាប់។
បន្ទាប់ពីបានប្រមូលរួច គ្រាប់ទាំង៩គ្រាប់ខាងលើ បានប្រគល់ឲ្យអង្គភាពកំចាត់មីន យកទៅកន្លែងមានសុវត្ថិភាពដើម្បីបំផ្លាញចោលផងដែរ ។
ក្នុងនោះ កម្លាំងជំនាញបានធ្វើការអប់រំប្រជាពលរដ្ឋ កុំឲ្យប៉ះពាល់គ្រាប់មិនទាន់ផ្ទុះ ក្នុងករណីដែលប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ សូមរាយការណ៍ទៅសមត្ថកិច្ចដែលនៅជិតបំផុត រឺសូមទូរសព្ទមកលេខ 097 7780005 ៕
មតិយោបល់