ទទឹម មិនត្រឹមតែជាផ្លែឈើដែលមានរសជាតិឆ្ងាញ់ពិសារប៉ុណ្ណោះទេ វាថែមទាំងផ្តល់អត្ថប្រយោជន៍យ៉ាងក្រៃលែងសម្រាប់សុខភាព។ បើយោងតាមគេហទំព័រ soha បានបង្ហាញថា ទឹកទទឹម មានផ្ទុកសារធាតុចិញ្ចឹមជាច្រើនដូចជា កាល់ស្យូម ជាតិដែក ប៉ូតាស្យូម វីតាមីន A C E B5 និងជាតិសរសៃយ៉ាងច្រើន។ ដូច្នេះហើយ ប្រសិនបើអ្នកបានទទួលទាន ទឹកទទឹម មួយថ្ងៃមួយកែវ អាចបង្ការ និងព្យាបាលជំងឺរាប់មុខ។
ប្រឆាំងនឹងជំងឺមហារីក
ថ្វីដ្បិតតែផ្លែទទឹម មិនមែនជាថ្នាំព្យាបាលជំងឺមហារីក ក៏ប៉ុន្តែការទទួលទាន ទឹកទទឹម រាល់ថ្ងៃ អាចជួយកាត់បន្ថយការកកើតនៃជំងឺមហារីកបាន ព្រោះវាមានធាតុផ្សំមួយចំនួនដែលជួយបំផ្លាញ និងធ្វើឲ្យកោសិកាមហារីកចុះខ្សោយ។ ជាពិសេសវាអាចជួយពន្យឺតការវិវត្តនៃជំងឺមហារីកក្រពេញប្រូស្តាតចំពោះបុរស។
បណ្តេញជាតិពុលចេញពីថ្លើម
ទឹកទទឹម គឺល្អបំផុតសម្រាប់ថ្លើម និងតម្រងនោម ដោយសារតែវាមានផ្ទុកជាតិអាស៊ីត និងប៉ូតាស្យូមកម្រិតខ្ពស់។ ការទទួលទាន ទឹកទទឹម ជារៀងរាល់ថ្ងៃអាចជួយសម្អាតជាតិពុលចេញពីថ្លើម និងតម្រងនោមយ៉ាងមានប្រសិទ្ធិភាព។ លើសពីនេះទៅទៀត អ្នកជំងឺលើសឈាម អ្នកជំងឺតម្រនោម ត្រូវបានអ្នកជំនាញផ្តល់អនុសាសន៍ឲ្យទទួលទានជាប្រចាំ។
ការពារខួរក្បាល
បើយោងតាមរបាយការណ៍ពីសាកលវិទ្យាល័យ វ៉ាស៊ីនតោន បានឲ្យដឹងថា ស្ត្រីមានផ្ទៃពោះដែលបានទទួលទាន ទឹកផ្លែទទឹម ទៀងទាត់ អាចកាត់បន្ថយហានិភ័យនៃជំងឺខួរក្បាលសម្រាប់ទារកនៅពេលកើតមក។ ជាពិសេសទារកដែលមានបញ្ហាឈាមរត់ និងការបញ្ចូនអុកស៊ីសែនទៅកាន់ខួរក្បាលមិនបានល្អ។ មិនតែប៉ុណ្ណោះ ទឹកទទឹម អាចជួយកាត់បន្ថយហានិភ័យនៃការខូចខាតខួរក្បាល ដែលបណ្តោលមកពីជំងឺសរសៃប្រសាទ។
គុណសម្បត្តិដ៏អស្ចារ្យផ្សេងទៀតនៃផ្លែទទឹមៈ
- ការពារបញ្ហាស្បែកជ្រីវជ្រួញ
- ព្យាបាលបញ្ហាក្រពះ និងក្អួត
- បង្កើនចំនួនមេជីវិតឈ្មោល បង្កើនចំណង់ផ្លូវភេទ
- បង្ការកុំឲ្យថ្លើមចុះខ្សោយ
- ជួយឲ្យរាងកាយស្រូបយកជាតិដែក និងបន្ថយភាពស្លេកស្លាំង
- ការពារអាការហើម និងព្យាបាលបញ្ហារលាក
- កាត់បន្ថយបញ្ហាឈឺបំពង់ក រលាកសាច់ដុំ និងរលាកសន្លាក់
- កាត់បន្ថយជំងឺឬដូងបាត និងរលាកទងសួត៕
មតិយោបល់