កាលពីពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រអាមេរិក បានធ្វើការសាកល្បងថ្នាំមហារីកថ្មី ប៉ុន្តែបែរជាទទួលបានលទ្ធផលមិននឹកស្មានដល់ទៅវិញ ដោយសារតែវាអាចទប់ស្កាត់កោសិកាជំងឺអេដស៍បាន។
លោកវេជ្ជបណ្ឌិត Melanie Ott មកពីវិទ្យាស្ថាន Gladstone នៅក្នុងទីក្រុង San Francisco មានប្រសាសន៍ថា ការពិតក្រុមអ្នកវិទ្យាសាស្ត្រមិនសូវសប្បាយចិត្តជាមួយនឹងលទ្ធផលនេះទេ ដោយសារតែថ្នាំមហារីក មិនអាចសមតាមបំណងរបស់ពួកគេ។
ឱសថថ្មីនេះត្រូវបានគេហៅថា JQ1 មានផ្ទុកប្រូតេអ៊ីនសំខាន់ម្យ៉ាង (មានឈ្មោះថា BDR4) អាចប្រឆាំងនឹងមេរោគអេដស៍បាន។ លោកវេជ្ជបណ្ឌិត Off បានមានប្រសាសន៍ថា បន្ទាប់ពីការធ្វើតេស្ត្រសមត្ថភាពប្រឆាំងនឹងជំងឺមហារីករបស់ថ្នាំ JQ1 ទទួលបានលទ្ធផលមិនពេញចិត្ត ក្រុមអ្នកជំនាញបានចាប់ផ្តើមកំណត់គោលដៅលើប្រូតេអ៊ីនដែលមាននៅក្នុងថ្នាំនេះ និងរកឃើញពីគន្លឹះដើម្បីព្យបាលមេរោគអេដស៍ទៅវិញ។
ក្រៅពីបង្គ្រាបការអភិវឌ្ឍវីរុសអេដស៍ អ្នកវិទ្យាសាស្ត្រក៏បានរំពឹងដែរថា នឹងប្រើប្រូតេអ៊ីន BDR4 ដើម្បីជំរុញដល់វីរុសអេដស៍ឲ្យភ្ញាក់ឡើង ហើយមានឱកាសក្នុងការបំផ្លាញ់វាទាំងស្រុង។
លទ្ធផលដំបូងនៃការសិក្សានេះ ត្រូវបានគេបោះពុម្ភផ្សាយនៅក្នុងទស្សនាវដ្តី Molecular Cell ប៉ុន្តែប្រសិនបើយុទ្ធសាស្ត្រនេះទទួលបានជោគជ័យទាំងស្រុង អ្នកជំងឺអេដស៍ទាំងឡាយច្បាស់ជាលែងបារម្ភទៀតហើយ។
បច្ចុប្បន្ននេះ អ្នកជំងឺអេដស៍ ត្រូវប្រើថ្នាំពន្យាជារៀងរាល់ថ្ងៃពេញមួយជីវិត ដែលធ្វើឲ្យពួកគេហាក់ដូចជាមានការលំបាក ក៏ប៉ុន្តែអ្នកទំាងនោះមិនបាននិយាយពីផលប៉ះពាល់មិនល្អឡើយ៕
ប្រភព៖ soha
មតិយោបល់