នៅក្នុងរដូវរងាស្បែករបស់មនុស្សគ្រប់រូបតែងតែមានសភាពស្ងួតបែកស្រកា ដោយសារតែស្បែកបាត់បង់ជាតិសំណើម។ ជាពិសេសតំបន់បបូរមាត់ ងាយនឹងកើតមានជាងគេ ហើយប្រសិនបើអ្នកបណ្តែតបណ្តោយយូរបញ្ហាប្រេះនឹងកាន់តែអាក្រក់ទៅ រួមទាំងមានការឈឺចាប់ផងដែរ។ ដូច្នេះហើយ ដើម្បីសង្គ្រោះបបូរមាត់កុំឲ្យជួបបញ្ហាប្រេះក្នុងរដូវរងារ សូមសាកល្បងវិធីបុរាណងាយៗ៣យ៉ាង។
+ទឹកឃ្មុំ
ទឹកឃ្មុំ ជាប្រភពដ៏សម្បូរបែបនៃសារធាតប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយធ្វើឲ្យបបូរមាត់ជៀសផុតពីបញ្ហាស្ងួតប្រេះ ហើយផ្តល់សំណើមជានិច្ច។
របៀបប្រើ
១.យកទឹកឃ្មុំបន្តិចមកម៉ាស្សាថ្នមៗនៅលើបបូរមាត់ ហើយទុករយៈពេល ១០នាទី ទើបលាងសម្អាតជាមួយនឹងទឹកត្រជាក់ធម្មតា។
២.សូមព្យាយាមប្រើប្រាស់ឲ្យបានទៀងទាត់ ក្នុងមួយថ្ងៃ ២ទៅ៣ដង។
+ប្រេងអូលីវ
ប្រេងអូលីវ គឺជាធាតុផ្សំដ៏ចំាបាច់មួយទៀតក្នុងការថែរក្សាបបូរមាត់ឲ្យនៅស្រស់ស្អាត ក្នុងរដូវរងា។ សំខាន់បំផុតប្រេងធម្មជាតិមួយនេះ ដើរតួនាទីផលិតជាតិសំណើមពីធម្មជាតិ ដែលមានប្រសិទ្ធភាពជាងថ្នាំដែលលក់នៅតាមហាងផ្សេងៗថែមទៀត។
របៀបប្រើ
១.ចាក់ប្រេងអូលីវបន្តិចនៅលើបាត់ដៃខាងឆ្វេង បន្ទាប់យកម្រាមដៃខាងស្តាំជ្រលក់ចូល ហើយម៉ាស្សាឲ្យពេញបបូរមាត់។
២.ក្នុងមួយថ្ងៃអនុវត្តឲ្យបាន ៣ទៅ៤ដង ដើម្បីឆាប់ទទួលបានលទ្ធផលដូចបំណង។
+ផ្លែទទឹម
នៅពេលដែលអ្នកប្រើទឹកទទឹម នៅលើបបូរមាត់មិនត្រឹមតែអាចជួយផ្តល់សំណើមដល់ស្បែកបបូរមាត់ប៉ុណ្ណោះទេ ថែមទាំងអាចជួយឲ្យបបូរមាត់ប្រែក្លាយទៅជាពណ៌សីជម្ពូរទៀតផង។
របៀបប្រើ
១.ត្រាំសំឡីកប្បាសនៅក្នុទឹកផ្លែទទឹមឲ្យជោគ ហើយដាក់វានៅលើបបូរមាត់ទាំងខាងលើ និងខាងក្រោម។
២.បន្ទាប់មកទុកប្រហែលជាកន្លះម៉ោងទើបលាងសម្អាតចេញជាមួយនឹងទឹកត្រជាក់។
៣.មួយថ្ងៃអនុវត្តម្តង បបូរមាត់របស់អ្នកនឹងត្រឡប់មកស្រស់ស្អាតដូចបំណង។
នៅក្នុងចំណោមវិធីបែបបុរាណទាំង៣ ដូចដែលបានបង្ហាញពីខាងលើនេះអ្នកអាចប្រើប្រាស់វិធីមួយណាក៏បានដែរ ព្រោះវាមានប្រសិទ្ធភាពក្នុងការថែរក្សាបបូរមាត់ឲ្យស្រស់ស្អាតដូចគ្នា៕
ប្រភព៖ boldsky
មតិយោបល់