ព័ត៌មានសុខភាព

មូលហេតុធំៗ៤ចំណុច ធ្វើឲ្យអ្នកខ្សោយថ្លើម

ថ្លើម ត្រូវបានគេចាត់ទុកជាភ្នាក់ងារដ៏សំខាន់បំផុតក្នុងការកម្ចាត់ជាតិពុលពីចំណីអាហារដែលយើងទទួលទានរាល់ថ្ងៃ។ ក៏ប៉ុន្តែប្រសិនបើថ្លើមអសមត្ថភាពក្នុងការកម្ចាត់ជាតិពុល រាងកាយទាំងមូលក៏ទទួលរងនូវផលប៉ះពាល់ដូចគ្នាដែរ។ តើមូលហេតុអ្វីដែលធ្វើឲ្យថ្លើមចុះខ្សោយ? បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា ថ្លើម ចុះខ្សោយដោយសារតែកត្តាធំៗ ៤យ៉ាង។

១.ការឆ្លងវីរុសរលាកថ្លើម
កត្តាមួយក្នុងចំណោមកត្តាជាច្រើន ដែលធ្វើឲ្យថ្លើមមានភាពទន់ខ្សោយ គឺការឆ្លងវីរុស។ វីរុសដែលអាចប៉ះពាល់ដល់ថ្លើមមានដូចជា វីរុស HPV(វីរុសកាមរោគ) ជំងឺរលាកថ្លើមប្រភេទ A, B និងវីរុសជំងឺរលាកថ្លើមប្រភេទ E។

២.រំលោភបំពានចំពោះការប្រើថ្នាំ
ការប្រើថ្នាំ បានត្រឹមត្រូវ និងទាន់ពេលវេលា អាចជួយឲ្យជំងឺឆាប់ជាសះស្បើយ ក៏ប៉ុន្តែការប្រើថ្នាំលើសកំណត់ ឬប្រើថ្នាំដែលមិនចាំបាច់អាចនាំឲ្យខូចថ្លើម។ ថ្នាំដែលអាចបង្កឲ្យខូចថ្លើមមានដូចជា៖ ថ្នាំប្រឆាំងនឹងការរលាក ថ្នាំអង់ទីប៊ីយោទិច ថ្នាំពន្យាកំណើត…។ ដូច្នេះមុននឹងប្រើប្រាស់ថ្នាំទាំងអស់នេះ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន ដើម្បីជៀសវាងការប្រើថ្នាំខុសដែលនាំឲ្យខូចសុខភាព។

៣.បរិភោគអាហារដែលបង្កគ្រោះថ្នាក់
ផ្សិតជាអាហារដែលមនុស្សមួយចំនួនចូលចិត្តទទួលទាន ក៏ប៉ុន្តែវាមានផ្ទុកនូវបរិមាណជាតិពុលតិចតួច។ ប្រសិនបើអ្នកបរិភោគផ្សិតជាទៀងទាត់ វាអាចបង្កើនបង្កើនជាតិពុលកាន់តែច្រើន និងអាចឆ្លងមេរោគរលាកថ្លើម ដែលអាចបង្កើនហានិភ័យនៃបញ្ហាខ្សោយថ្លើម។

៤.ទទួលទានគ្រឿងស្រវឹងច្រើនពេក
បើទោះបីជាដឹងថា គ្រឿងស្រវឹងអាចបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពក៏ដោយ ប៉ុន្តែមនុស្សភាគច្រើនហាមឃាត់ខ្លួនឯងមិនបានឡើយ។ ការទទួលទានស្រាបីដងក្នុងមួយសប្តាហ៍ អាចបង្កើនហានិភ័យខូចថ្លើមលឿនបំផុត។ យកល្អអ្នកគួរតែទទួលទានមួយថ្ងៃមិនឲ្យលើសពីពីរកែវឡើយ ហើយពេលទទួលទានស្រាកុំភ្លេចផឹកទឹកតាមក្រោយផង។

កត្តាទាំង៤ចំណុចនៅខាងលើនេះ អាចបង្កឲ្យថ្លើមរបស់អ្នកមានជំងឺរ៉ាំរ៉ៃ ឬមានគ្រោះថ្នាក់ធ្ងន់ធ្ងរដែលពិបាកនឹងព្យាបាល៕

មតិយោបល់