បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា ថ្នាំ ជាអាវុធមុខពីរ ដែលអាចជួយសង្គ្រោះជីវិត និងឆក់យកជីវិតរបស់មនុស្សបានគ្រប់ពេល ប្រសិនបើយើងប្រើប្រាស់មិនត្រូវទៅតាមប្រភេទជំងឺ និងពេលវេលាឲ្យបានច្បាស់លាស់ទេនោះ។ ថ្នាំ សម្រាប់ព្យាបាលជំងឺមានច្រើនប្រភេទណាស់ ហើយមានមុខងារផ្សេងៗដាច់ស្រឡះពីគ្នា ជាពិសេសពេលវេលាដែលត្រូវលេប ក៏ខុសគ្នាដែរ។ ពេលវេលាដែលត្រូវប្រើថ្នាំមួយចំនួន មានដូចខាងក្រោមនេះ៖
ពេលព្រឹក (ពោះទទេ)
ពេលព្រឹកព្រលឹម ជាពេលវេលាល្អ សម្រាប់ការលេបថ្នាំជំងឺពកក និងជំងឺពុកឆ្នឹង តែត្រូវលេបឲ្យបានមុនពេលទទួលទានអាហារ កន្លះម៉ោង។ ប្រសិនបើអ្នកត្រូវប្រើវីតាមីន ឬថ្នាំជំនួយកំលាំងផ្សេងៗ លោកអ្នកត្រូវរង់ចាំ២ម៉ោងក្រោយ ព្រោះវាអាចទៅប្រឆាំង ឬបន្សាបជាតិថ្នាំ ដែលអ្នកលេបពេលព្រឹក។
ពេលថ្ងៃត្រង់ (បាយថ្ងៃត្រង់)
ថ្នាំកាល់ស្យូម ម៉ាញ៉េស្យូម និងវីតាមីនD គឺជាប្រភេទថ្នាំដែលអ្នកគួរតែលេបនៅពេលបាយថ្ងៃត្រង់។ ប៉ុន្តែលោកអ្នកមិនគួរលេបថ្នាំទាំងនោះឲ្យលើសពី ៥០០mg ក្នុងពេលតែមួយទេ។
ពេលយប់ (មុនចូលគេង)
ប្រភេទថ្នាំ សម្រាប់បញ្ចុះសំពាធឈាម និងខ្លាញ់ក្នុងសរសៃឈាម លោកអ្នកគួរតែលេបនៅពេលមុនចូលគេង ដើម្បីឲ្យជាតិថ្នាំអាចជ្រាបគ្រប់កន្លែងនៃសារពាង្គកាយ។
ចំណាំ៖ ជម្រើសល្អ លោកអ្នកគួរសុំការណែនាំពីគ្រូពេទ្យជំនាញជាមុនសិន មុនពេលទទួលទានថ្នាំអ្វីមួយ៕
មតិយោបល់