ព័ត៌មានបច្ចេកវិទ្យា

របៀបលុបទិន្នន័យ Other ចេញពី iPhone ឬ iPad ដើរលើ iOS 11

តើលោកអ្នកធ្លាប់ឆ្ងល់ដែរទេថា មេម៉ូរី iPhone ខ្លួន ទើបបញ្ចូលកម្មវិធីបានតែបន្តិចសោះ ហេតុអ្វីក៏ឆាប់ពេញម្លេះ? ហើយធ្លាប់ដែរទេ ពេលចូលឆែកក្នុង Storage ស្រាប់តែឃើញផ្នែក Other ស៊ីមេម៉ូរីអស់រាប់ GB?

ទាំងនេះ គឺដោយសារកម្មវិធីលើប្រព័ន្ធ iOS នីមួយៗ សុទ្ធតែមានផ្ទុកទិន្នន័យ និងឯកសារ (Document and Data) ដាច់ដោយឡែកពីកម្មវិធីដទៃរៀងៗខ្លួន។ ហើយនៅពេលប្រើកាន់តែយូរ វានឹងកើនទំហំកាន់តែច្រើន ជាពិសេសកម្មវិធីបណ្តាញសង្គម ដូចជា Facebook, WhatsApp, និង Telegraph តែម្តង។

ដូច្នេះ ប្រសិនបើមេម៉ូរី iPhone លោកអ្នកពេញ ហើយត្រូវការទំហំផ្ទុកទិន្នន័យទំនេរសម្រាប់រូបភាព-វីដេអូថ្មីៗជាដើម លោកអ្នកអាចលុបទិន្នន័យ Other ដែលតំណាងឱ្យ Document and Data ក្នុងកម្មវិធីទាំងអស់ បានតាមវិធីខាងក្រោម៖

– ចូលទៅកាន់កម្មវិធី Settings -> General


– ចុចលើ iPhone ឬ iPad Storage រួចអូសផ្ទាំងអេក្រង់ចុះក្រោម ដើម្បីរកមើលថា តើកម្មវិធីណាស៊ីមេម៉ូរីខ្លាំងជាងគេ។ ឧ. លោកអ្នករកឃើញកម្មវិធី WhatsApp ស៊ីមេម៉ូរីអស់ច្រើនជាងគេ


– សូមចុចលើកម្មវិធីនោះ រួចចុចលើ Delete App (បញ្ជាក់ៈ មុននឹងលុបសូមប្រាកដថា ទិន្នន័យ និងឯកសារក្នុងកម្មវិធីនោះមិនសំខាន់) រួចចុចលើ Delete App ជាការស្រេច។


– បន្ទាប់ពីលុបចោលរួច លោកអ្នកអាចចូលទៅកម្មវិធី App Store ដើម្បីទាញយកម្មវិធីនោះមកប្រើវិញតាមធម្មតាបាន៕

របៀបកំណត់លុប App ឈប់ប្រើលើ iPhone ដោយស្វ័យប្រវត្តិ ពេលមេម៉ូរីពេញ

មតិយោបល់