នាឡិកាដៃ Apple Watch មិនត្រឹមតែឧបករណ៍សម្រាប់មើលម៉ោងប៉ុណ្ណោះទេ ប៉ុន្តែ វាក៏មានមុខងារវៃឆ្លាតជាច្រើនផ្សេងៗទៀត ជាអាទិ៍តាមដាន និងវាស់ស្ទង់ជាតិកាឡារី ក្នុងខ្លួនលោកអ្នកជាដើម។ ប៉ុន្តែ ទន្ទឹមនឹងអត្ថប្រយោជន៍ដ៏ច្រើនេះ វាក៏ស៊ីថាមពលថ្មខ្លាំងណាស់ដែរ ខណៈវាត្រូវការសាកបញ្ចូលខុសពីនាឡិកាដៃធម្មតា។
ដូច្នេះ ប្រសិនលោកអ្នកគ្រាន់តែត្រូវការប្រើវាសម្រាប់មើលម៉ោង នៅក្នុងពេលវេលាណាមួយ លោកអ្នកអាចបើកដំណើរការមុខងារសន្សំសំចៃថ្ម (Power Saving) របស់វាតាមវិធីដែល Post Tech បង្ហាញដូចខាងក្រោមបាន៖
១- ជាដំបូង អូសផ្ទៃអេក្រង់នាឡិកាពីក្រោមឡើងលើ ដើម្បីបើកផ្ទាំង Control Center
២- បន្ទាប់មក ចុចលើក្រឡោមភាគរយថាមពលថ្ម
៣- បន្ទាប់មកទៀត ទាញប៊ូតុង Power Reserve ពីឆ្វេងមកស្តាំ
៤- ជាចុងក្រោយ ចុចលើប៊ូតុង Proceed ជាការស្រេច។
បញ្ជាក់ៈ ដើម្បីបិទមុខងារសន្សំសំចៃថ្មនេះចោលវិញ លោកអ្នកគ្រាន់តែចុចសង្កត់ជាប់លើប៊ូតុងដែលឋិតនៅលើគែមនាឡិកាខាងស្តាំរហូតដល់អេក្រង់នាឡិការលត់ រួចឆេះឡើងវិញ ជាការស្រេច៕
ប្រភពព័ត៌មានៈ igeekblog
មតិយោបល់