ព័ត៌មានសុខភាព

ធាតុផ្សំតែមួយមុខគត់ អាចកម្ចាត់បញ្ហាផ្សិតដុះនៅលើស្បែកពូកែបំផុត

ក្រុមអ្នកជំនាញទទួលស្គាល់ថា ពពួកមេរោគផ្សិតមានជាង ២០០,០០០ប្រភេទ ដែលអាចឆ្លងយ៉ាងងាយប្រសិនបើយើងខ្វះអនាម័យ ជាពិសេសស្បែកមិនសូវត្រូវកំដៅថ្ងៃដូចជាក្លៀក និងក្រលៀន ហើយសូម្បីតែក្រចកដៃក្រចកជើង ក៏ប្រឈមនឹងការឆ្លងខ្ពស់ដែរ។

ទោះបីជាមេរោគផ្សិតនេះងាយនឹងឆ្លងក៏ពិតមែន ប៉ុន្តែអ្នកអាចព្យាបាលឲ្យជាសះស្បើយបាន ដោយប្រើប្រាស់ទឹកខ្មេះប៉ោម។ ទឹកខ្មេះប៉ោម គឺធាតុផ្សំមួយមុខដែលគេប្រើសម្រាប់បន្ថែមនៅក្នុងអាហារឲ្យមានរស់ជាតិឆ្ងាញ់ ប៉ុន្តែវាក៏មានប្រសិទ្ធភាពអស្ចារ្យក្នុងការថែរក្សាស្បែកផងដែរ។ ខាងក្រោមនេះ គឺជារបៀបប្រើទឹកខ្មេះប៉ោម ដើម្បីកម្ចាត់បញ្ហាផ្សិតនៅលើស្បែក៖

របៀបកម្ចាត់មេរោគផ្សិត៖
១.ផ្សំទឹកខ្មេះប៉ោម និងអាល់កុល ក្នុងបរិមាណស្មើគ្នា រួចលាបនៅត្រងប់តំបន់ដែលប៉ះពាល់។
២.ទុកឲ្យស្ងួតទើបលាងជម្រះចេញ។
៣.អ្នកអាចអនុវត្តមួយថ្ងៃម្តង រៀងរាល់មុនពេលងូតទឹក។

វិធីម្យ៉ាងទៀត អ្នកអាចប្រើប្រាស់ទឹកខ្មេះប៉ោម តែមួយមុខគត់លាបនៅលើតំបន់ដែលរងនូវផលប៉ះពាល់ឲ្យសព្វ ហើយទុកចោលដោយមិនបាច់លាងសម្អាតចេញឡើយ៕

ប្រភព៖ myfitmagazine

មតិយោបល់