ព័ត៌មានសុខភាព

៥បញ្ហា បើកើតមាននៅត្រីមាសដំបូង និងចុងក្រោយ ត្រូវប្រញាប់ទៅរកពេទ្យភ្លាម

រឿងតែមួយគត់ដែលស្ត្រីមានផ្ទៃពោះត្រូវតែធ្វើ គឺយកចិត្តទុកដាក់ចំពោះសុខភាពដោយប្រុងប្រយ័ត្នរហូតទាល់តែដល់ថ្ងៃសម្រាល។

ក្នុងដំណាក់កាលនេះ អាចមានសញ្ញាមិនប្រក្រតី និងអាការៈរោគមួយចំនួន កើតមានឡើង ហេតុនេះអ្នកត្រូវព្យាបាលជាបន្ទាន់ ដើម្បីសុវត្ថិភាពម្តាយ និងទារក។

ខាងក្រោយនេះ គឺជាបញ្ហាមួយចំនួនដែលអាចកើតឡើងចំពោះស្ត្រីមានផ្ទៃពោះនៅត្រីមាសដំបូង និងចុងក្រោយ។ ប៉ុន្តែអ្នកត្រូវពិគ្រោះជាមួយគ្រូពេទ្យភ្លាម ប្រសិនបើឃើញរោគសញ្ញាដូចខាងក្រោមនេះ៖

ហូរឈាម៖ ប្រសិនបើអ្នកមានការហូរឈាមកើតឡើងក្នុងពេលមានផ្ទៃពោះ អ្នកត្រូវតែទៅជួបគ្រូពេទ្យ។ វាអាចជារោគសញ្ញានៃការមានផ្ទៃពោះក្រៅស្បូន ឬការរលូតកូន។ បើមានការឈឺចាប់ និងហូរឈាមកើតឡើងនៅចន្លោះខែទី ៧ ឬទី ៨ វាអាចបណ្តោលមកពីសុក។

កម្រិតសកម្មភាពរបស់ទារក៖ សកម្មភាពរបស់ទារកក្នុងស្បូនអាចត្រូវបានត្រួតពិនិត្យដោយប្រើឧបករណ៍មួយចំនួន។ សូមទៅជួបគ្រូពេទ្យ ប្រសិនបើកូននៅក្នុងផ្ទៃគ្មាសកម្មភាព ឬធាក់អ្នក។

លេចនោម៖
ស្ត្រីមួយចំនួនអាចលេចនោមដោយមិនដឹងខ្លួន នេះដោយសារតែស្បូនរីកធំប្រជ្រៀតផ្លោកនោមក្នុងពេលមានផ្ទៃពោះ។ កត្តោមួយនេះ អ្នកក៏ត្រូវពិគ្រោះជាមួយគ្រូពេទ្យដែរ។

ឈឺក្បាល និងឈឺពោះធ្ងន់ធ្ងរ៖ ប្រសិនបើអ្នកមានសម្ពាធឈាមខ្ពស់ និងឈឺក្បាលធ្ងន់ធ្ងរកើតឡើងក្នុងត្រីមាសទី ៣ វាអាចជាជំងឺក្រឡាភ្លើង។ ហេតុនេះ អ្នកត្រូវទៅជួបគ្រូពេទ្យជាចាំបាច់។

គ្រុនផ្កាសាយ៖ ការសិក្សាមួយចំនួនបានអះអាងថា ស្ត្រីមានផ្ទៃពោះ គឺងាយនឹងកើតជំងឺផ្កាសាយណាស់។ ប្រសិនបើអ្នកសង្កេតឃើញថា ជំងឺផ្កាសាយត្រូប្រញាប់ពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។

7-pregnancy-problems

មតិយោបល់