ការ៉ុតត្រូវបានគេចាត់ចូលជាក្រុមបន្លែពណ៌លឿង ដែលមានគុណសម្បត្តិខ្លាំងបំផុតសម្រាប់សុខភាព ជាពិសេសគឺវីតាមីន A របស់វាជួយឲ្យភ្នែកភ្លឺច្បាស់។ តែបើទោះបីជាការ៉ុត ផ្តល់អត្ថប្រយោជន៍ខ្លាំងចំពោះរាងកាយក៏ដោយ ប្រសិនបើអ្នកប្រើប្រាស់មិនបានត្រឹមត្រូវទេ សារធាតុ សារធាតុចិញ្ចឹមរបស់វានឹងត្រូវបំផ្លាញអស់ ហើយការទទួលទានក៏លែងមានប្រយោជន៍ដែរ។
ខាងក្រោមនេះ ជាបន្លែមួយចំនួនដែលអ្នកពុំគួរញ៉ាំលាយជាមួយការ៉ុតឡើយ៖
១.ការ៉ុត និងម្ទេស
ក្រៅពីសម្បូរសារធាតុបេតាការ៉ូទីន ការ៉ុតក៏សម្បូរវីតាមីន C ដែលត្រូវបានគេស្គាល់ថា ងាយនឹងបំផ្លាញដោយអង់ស៊ីម។ មិនតែប៉ុណ្ណោះ ម្ទេសក៏មានផ្ទុកវីតាមីន C ខ្ពស់ដូចគ្នា ប្រសិនបើអ្នកញ៉ាំឆៅ ក្នុងពេលតែមួយ សារធាតុចិញ្ចឹមនឹងត្រូវបាត់បង់។
តែទោះជាយ៉ាងណា អង់ស៊ីមមិនអាចទប់ទល់ជាមួយនឹងកម្តៅបាននោះទេ ដូច្នេះអ្នកមិនចាំបាច់បារម្ភឡើយ ពេលដែលបន្លែទាំងពីរមុននេះចម្អិនជាមួយគ្នា។
២.ការ៉ុត និងទឹកខ្មេះ
ទឹកខ្មេះ មានផ្ទុកជាតិអាស៊ីតអាចបំផ្លាញ សារធាតុបេតាការ៉ូទីនបាន នៅពេលដែលចម្អិនការ៉ុត អ្នកមិនគួរបន្ថែមទឹកខ្មេះចូលឡើយ ព្រោះជាតិអាស៊ីតវាអាចបំផ្លាញសារធាតុប៉េតាការ៉ូទីន។ ហេតុនេះ ប្រសិនបើអ្នកមិនចង់ឲ្យសារធាតុសំខាន់ របស់ការ៉ុត ត្រូវបំផ្លាញ គួរជៀសវាងចម្អិនលាយបញ្ចូលគ្នា។
៣.ការ៉ុត និងឆៃថៅ
ទោះបីជាការ៉ុត និងឆៃថៅ ជាបន្លែដ៏ល្អសម្រាប់សុខភាពក៏ដោយ ប៉ុន្តែអ្នកមិនគួរបរិភោគក្នុងពេលដំណាលគ្នាឡើយ ព្រោះវាអាចបំផ្លាញអង់ស៊ីម និង C របស់វាត្រូវបានបំផ្លាញចោល។ ដូច្នេះ អ្នកមិនអាចទទួលបានអាហារូបត្ថម្ភ ពេញលេញពីបន្លែទាំងពីរប្រភេទនេះឡើយ។
ឆៃថៅ មានផ្ទុក អង់ស៊ីម ប្រេង និងសមាសធាតុចាំបាច់ដទៃទៀត ដែលអាចជួយជំរុញដល់ការរំលាយអាហារ ប្រឆាំងនឹងជំងឺមហារីក ប្រឆាំងនឹងមេរោគ ពង្រឹងប្រព័ន្ធភាពស៊ាំ។ ប៉ុន្តែ សារធាតុទាំងនេះ មិនធន់ជាមួយនឹងកម្តៅនោះទេ ហើយវានឹងត្រូវបំផ្លាញនៅសីតុណ្ហភាព ៧០អង្សាសេ។
ចំពោះ ការ៉ុត វិញ សម្បូរទៅដោយសារធាតុបេតាការ៉ូទីន ដែលងាយឲ្យរាងកាយស្រូបយករហូតដល់ ៧០ភាគរយ បើទទួលទានទាំងឆៅ។ ប៉ុន្តែ នៅពេលដែលចម្អិន អត្រានៃការស្រូបយកសារធាតុបេតាការ៉ូទីន នឹងកើនឡើង៕
ដកស្រង់ពី៖ soha
មតិយោបល់