ព័ត៌មានសុខភាព

ប្រយត្ន កើតមហារីកដោយសារទទួលទាន​ដំឡូងចៀន និងនំប៉័ងអាំង!

កាលពីពេលថ្មីៗនេះ ទីភ្នាក់ងារអាហារស្តង់ដាដែលហៅកាត់ថា (FSA) បានធ្វើការព្រមាណចំពោះអាហារធ្វើពីម្សៅចម្អិននៅសីតុណ្ហភាពខ្ពស់រយៈពេលយូរ អាចប្រឈមនឹងហានិភ័យជំងឺមហារីកខ្លាំងបំផុត។

ដូច្នេះ ក្រុមអ្នកស្រាវជ្រាវបានផ្តល់អនុវសាសន៍ថា នៅពេលចៀនដំឡូង ឬអាំងនំប៉័ង អ្នកមិនត្រូវប្រើសីតុណ្ហភាពខ្ពស់ និងរងចាំទាល់តែអាហារក្លាយជាពណ៌ត្នោតនោះទេ។ ម្យ៉ាងទៀត អ្នកក៏មិនគួរយករបស់ទាំងពីរមុខនេះទៅក្លាយសេក្នុងទូរទឹកកកដែរ ព្រោះជាតិម្សៅនឹងបម្លែងទៅជាស្ករ ហើយនៅពេលដែលអ្នកដុត ឬចៀន នៅសីតុណ្ហភាពខ្ពស់ វានឹងផលិតអាស៊ីដអាមីណូ រួមទាំងសារធាតុគីមីដែលបង្កជំងឺមហារីក។

អ្នកជំនាញបានណែនាំថា ដើម្បីសុវត្ថិភាពអ្នកគួរតែកាត់បន្ថយការទទួលទានដំឡូងចៀន និងនំប៉័ង ឬពេលចម្អិនអ្នកគួរតែអនុវត្តតាមវិធីខាងក្រោម៖
– នៅពេលចៀនដំឡូង ឬដុតនំប៉័ង អ្នកត្រូវកម្រិតត្រឹមពណ៌លឿងស្លេកបានហើយ តែកុំឲ្យក្រៀមឡើងពណ៌ត្នោតឲ្យសោះ។
– ត្រូវប្រុងប្រយ័ត្នចំពោះការវេចខ្ចប់ អាហារកែច្នៃទាំងនេះ។
– មុននឹងចៀនដំឡូង អ្នកគួរតែស្ងោរវាមួយរំពុះសិន ធ្វើបែបនេះទើបដំឡូងចៀនឆាប់ឆ្អិន ហើយកាត់បន្ថយការផលិតជាតិពុល៕

មតិយោបល់