សក់ក៏ជាផ្នែកមួយដ៏សំខាន់ផងដែរ ព្រោះវាអាចជួយការពារស្បែកក្បាលពីពន្លឺព្រះអាទិត្យ ហើយជួយលើកកម្ពស់សម្រស់បានមួយកម្រិតថែមទៀត។ ដូច្នេះហើយមនុស្សជាច្រើនខំចំណាយទាំងពេលវេលា និងប្រាក់កាក់ដើម្បីថែរក្សាសក់ឲ្យមានភាពស្រស់ស្អាតជានិច្ច។
ក៏ប៉ុន្តែ បំណងប្រាថ្នាមួយនេះមិនប្រាដកថា សម្រេចបានគ្រប់គ្នានោះទេ ព្រោះមនុស្សមួយចំនួនធំតែងតែជួបប្រទះបញ្ហាសក់ស្កូវមុនអាយុ និងស្បែកក្បាលឡើងជាតិខ្លាញ់ច្រើន។ បើដូច្នោះមែនតើត្រូវធ្វើដូចម្តេច? សំណាងល្អអ្នកអាចប្រើប្រាស់វិធីងាយៗ មិនថាសក់ស្កូវមុនអាយុ ឬស្បែកក្បាលឡើងជាតិខ្លាញ់នោះទេ ក៏រលាយបាត់ទាំងអស់ដែរ។
ធាតុផ្សំ៖
- ម្សៅសូដា (baking soda) ១ស្លាបព្រាបាយ
- ទឹកខ្មេះប៉ោម ១ស្លាបព្រាបាយ
របៀបប្រើប្រាស់៖
១.ប្រើទឹកលាបនៅលើសក់របស់អ្នកឲ្យសើម។
២.យកម្សៅសូដា ដាក់នៅលើបាតដៃរបស់អ្នក ហើយជូតឲ្យសព្វពេញសក់ និងស្បែកក្បាល។
៣.ប្រើទឹកលាងសម្អាតចេញ។
៤.យកទឹកខ្មោះប៉ោម លាយជាមួយទឹកធម្មតាមួយកែវធំ ហើយលាងសម្អាតជាចុងក្រោយ។
៥.អ្នកត្រូវព្យាយាមអនុវត្តជារៀងរាល់ពេលល្ងាច ក្នុងមួយសប្តាហ៍ឲ្យបាន៣ដង៕
ប្រភព៖ boldsky
មតិយោបល់