ព័ត៌មានជាតិ

បុកគោងាប់ហើយ ក្រឡាប់រថយន្តខ្លួនឯងទៀត!

ភ្នំពេញ: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានរថយន្តកូរ៉េ២តោនកន្លះមួយគ្រឿង បើកបរមិនប្រយត្ន័ បានជ្រុលចង្កូតបុកគោងាប់មួយក្បាល ចំណែករថយន្តក្រឡាប់ផ្ងារជើងខូចខាតស្ទើរទាំងស្រុង និងបណ្តាលឲ្យបុរសអ្នកបើករថយន្តគ្រេចចង្កេះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីយប់ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

មតិយោបល់