ក្រូចឆ្មារ ត្រូវបានគេទទួលស្គាល់ថា គឺជាអាហារដ៏ល្អបំផុតសម្រាប់សុខភាព ព្រោះវាមានផ្ទុកវីតាមីនជាច្រើន ជាពិសេសវីតាមីន C តែម្តង។ ការប្រើប្រាស់ក្រូចឆ្មារបានត្រឹមត្រូវ អាចជួយបង្កើនគុភាពនៃស្បែក និងជួយជំរុញដល់ការរំលាយអាហារផងដែរ។ ទោះជាយ៉ាងណា បើយោងតាមគេហទំព័រ Boldsky បានចុះផ្សាយថា ការប្រើប្រាស់ក្រូចឆ្មារច្រើនពេកអាចបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ដូច្នេះអ្នកគួរតែរក្សាការប្រើប្រាស់ក្នុងរបិមាណសមរម្យ។
១.ដំបៅក្រពះ
ការទទួលទានទឹកក្រូចឆ្មារច្រើនពេក អាចបណ្តោលឲ្យអាស៊ីតនៅក្នុងក្រពះមានការកើនឡើង ហើយវានឹងកាត់ស្រទាប់នៃក្រពះបន្តិចម្តងៗរហូតក្លាយទៅជាដំបៅ។ ហេតុនេះអ្នកគួរតែប្រើប្រាស់ក្រូចឆ្មារក្នុងបរិមាណមធ្យមបានហើយ ជាពិសេសកុំទទួលទាននៅពេលពោះទទេ។
២.ខ្សោះជាតិទឹក
ទោះបីជាផ្លែឈើមួយប្រភេទនេះសម្បូរទៅដោយវីតាមីន C ក៏ដោយ ក៏អ្នកគួរតែជៀសវាងទទួលទានច្រើនពេកដែរ ព្រោះវាបណ្តោលឲ្យនោមញឹក ហើយអ្នកនឹងខ្សោះជាតិទឹកពីក្នុងខ្លួន។
៣.ជំងឺឈឺក្បាលប្រកាំង
ការសិក្សាជាច្រើនបានបង្ហាញថា ការប្រើបរិមាណនៃទឹកក្រូចឆ្មារច្រើនហួសកម្រិត អាចបណ្តាលឲ្យមានជំងឺឈឺក្បាប្រកាំង។ ដោយសារតែអាស៊ីតអាមីណូ ត្រូវបានគេរកឃើញនៅក្នុងក្រូចឆ្មារ មានច្រើនលើសលប់ កាលណាអ្នកទទួលក្នុងបរិមាណច្រើនពេក អាចបណ្តោលឲ្យឈាមត្រូវច្រាលទៅក្នុងខួរក្បាល និងបង្កទៅជាជំងឈឺក្បាលប្រកាំង។
៤.ក្រួសក្នុងតម្រងនោម
សំបកក្រូចឆ្មារត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងការចម្អិនអាហារ ប៉ុន្តែវាក៏អាចបង្កឲ្យមានជំងឺក្រួសក្នុងតម្រងនោមផងដែរ។ នេះក៏ដោយសារតែសំបកក្រូចឆ្មារមានផ្ទុកសារធាតុ oxalate យ៉ាងច្រើន នៅពេលដែលរាងកាយស្រូបយកសារធាតុនេះកាន់តែច្រើន វានឹងបង្កើតទៅជាដុំក្រួស។
៥.បញ្ហាសុខភាពមាត់ធ្មេញ
ការទទួលទានទឹកក្រូចឆ្មារច្រើនពេក អាចបង្កឲ្យមានសំណឹកធ្មេញ ដោយសារតែជាតិអាស៊ីត citric និងអាស៊ីត ascorbic ។ នៅពេលដែលអាស៊ីតទាំងនេះរួចបញ្ចូលគ្នាជាមួយនឹងជាតិស្ករធម្មជាតិ រយៈពេលយូរ អាចនាំឲ្យមានបញ្ហាសុខភាពមាត់ធ្មេញយ៉ាងងាយ ជាពិសេសជំងឺពុកធ្មេញ៕
មតិយោបល់