រុស្ស៊ីៈ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា នាវាមុជទឹកខ្លួន បានបាញ់មីស៊ីល Kalibr ចេញពីសមុទ្រមេឌីទែរ៉ាណេ ឆ្ពោះទៅកាន់គោលដៅរដ្ឋ Deir ez-Zor របស់ប្រទេសស៊ីរី ដោយបានបំផ្លាញទីបញ្ជាការ និងឃ្លាំងអាវុធរបស់រដ្ឋអ៊ីស្លាម។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី០១ ខែវិច្ឆកា ឆ្នាំ២០១៧។
ការវាយប្រហារនេះ បានធ្វើទ្បើងកាលពីថ្ងៃទីអង្គារ ដោយនាវាចម្បាំងមុជទឹករុស្ស៊ី ឈ្មោះថា Veliky Novgorod បានកំណត់គោលដៅទៅលើទីតាំងរបស់ក្រុមភេរវកររដ្ឋអ៊ីស្លាម IS IS / ISIL ។
ប្រភពដដែល បានឲ្យដឹងទៀតថា ទីតាំងបញ្ជាការជាច្រើន និងឃ្លាំងអាវុធដ៏ធំមួយ នៅក្បែរភូមិ Abu Kemal ត្រូវបានបំផ្លាញដោយការវាយប្រហារនេះ ខណៈក្រសួងបានបន្ថែមថា បន្ទាយក្រុមសកម្មប្រយុទ្ធដ៏ធំ ក៏ត្រូវបានកម្ទេចផងដែរ៕
មតិយោបល់