អ្វីទៅជាជំងឺឬសដូងបាត? ជំងឺឬសដូងបាត គឺជាដុំពកនៃជាលិកា ឬសាច់ដុំដែលមានវត្តមាននៅក្នុងប្រឡាយរន្ធគូថ។ ជំងឺនេះអាចកើតមាននៅខាងក្នុង ឬខាងក្រៅរន្ធគូថ ហើយអាចបង្កឲ្យមានការឈឺចាប់ ពិបាកអង្គុយ និងហូរឈាម ប្រសិនបើអ្នកជំងឺបណ្តោយទុកយូរ។ ក្នុងករណីខ្លះ ឬសដូងបាតអាចព្យាបាលដោយប្រើថ្នាំ ឬត្រូវវះកាត់ដោយអាស្រ័យទៅលើស្ថានភាពជំងឺ។
ទោះជាយ៉ាងណា បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា ដើម្បីកុំឲ្យជំងឺឬដូងបានមានអាការធ្ងន់ធ្ងរពិបាកព្យាបាល អ្នកចេះសង្កេតមើល៥ចំណុចនេះ ដោយខ្លួនឯង។
១.លាមកមានលាយឈាម
ប្រសិនបើអ្នកតែងតែសង្កេតឃើញមានឈាមហូរបន្ទាប់ពីបន្ទារបង់រួច ឬមានឈាមលាយនឹងលាមកជាប្រចាំ គឺជាសញ្ញាមួយនៃជំងឺឬសដូងបាត។
២.ដុះដុំសាច់នៅលើរន្ធគូថ
សូមព្យាយាមយកដៃស្ទាបនៅលើរន្ធគូថ ប្រសិនបើមានដុំពកលេចឡើងបញ្ជាក់ថា ជំងឺឬសដូងបាតកំពុងតែកើតមានហើយ។
៣.បទជើងយូរ
ប្រសិនបើលាមកមិនក្តៀនទេ ប៉ុន្តែរាល់ពេលបតជើងធំម្តងៗ អ្នកតែងតែពិបាកបញ្ចេញ ហើយយូរទៀត គឺដោយសារតែឬដូងបាតដុះបាំងទ្វារធំរបស់អ្នក។
៤.ឧស្សហ៍រមាត់រន្ធគូថ
អាការរមាស់នៅជុំវិញរន្ធគូថ ហើយថែមទាំងក្រហាយជាញឹកញាប់ អ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យដើម្បីពិនិត្យមើលឲ្យបានច្បាស់។
៥.ស្បែកជុំវិញរន្ធគូថឡើងក្រហម
ចំណុចមួយនេះ លុះត្រាតែអ្នកប្រើកញ្ចក់ពិនិត្យមើលដោយខ្លួនឯងទើបឃើញច្បាស់ ជាពិសេសសូម្បីតែការអង្គុយក៏មានការឈឺចាប់ដែរនោះ សូមកុំបណ្តោយយូរឲ្យសោះ។
ប្រសិនបើអ្នកមានរោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាណាទាំងប៉ុន្មាននៅខាងលើនេះ អ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យជំនាញភ្លាម៕
មតិយោបល់