ព័ត៌មានសុខភាព

ប្រេងប្រឆាំងនឹងភាពចាស់៣ប្រភេទ ជួយឲ្យអ្នកមានសម្រស់ក្មេងជាងវ័យ

បរទេសៈ មនុស្សគ្រប់គ្នាតែងចង់បានស្បែកមុខមានពណ៌សម្បុរភ្លឺថ្លា, ទន់រលោង ហើយគ្មានស្លាកស្នាមអ្វីទាំងអស់។ ប៉ុន្តែដោយសារស្ថានភាពរស់នៅប្រចាំថ្ងៃ, កត្តាបរិស្ថាន, គួរផ្សំជាមួយនឹងអាយុទៀតនោះ ធ្វើឲ្យស្បែករបស់អ្នកមានសភាពឆាប់ចាស់ជាងវ័យ។

តើមានវិធីអ្វីអាចដោះស្រាយបញ្ហាសម្រស់មួយនេះបានទៅ?

កុំព្រួយអី ប្រសិនបើអ្នកគ្មានសមត្ថភាពប្រើប្រាស់ផលិតផលថ្លៃៗ ឬវិធីវះកាត់កែសម្ផស្សនោះទេ សាកល្បងប្រេងប្រឆាំងនឹងភាពចាស់ទាំង៣ប្រភេទនេះបាន។

១. ប្រេងដូង
ប្រេងដូងមានផ្ទុកវីតាមីន E ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានអានុភាពសម្រាប់ព្យាបាលបញ្ហាស្បែក។ រួមផ្សំជាមួយនឹងអាស៊ីតទ្រីគ្លីសេរីត(triglyceride) ធ្វើឲ្យប្រេងដូងក្លាយទៅជាឪសថសម្រាប់ជម្រះការកើតមុន, កាត់បន្ថយភាពចាស់, លុបបំបាត់ស្នាមសង្វារ ព្រមទាំងជួយពង្រឹងស្រទាប់ខាងក្រៅនៃស្បែក។ ប្រេងដូងមានសមត្ថភាពការពារពន្លឺព្រះអាទិត្យប្រហែលជា ៤ដង ដូច្នេះវាជាឡេការពារស្បែកដ៏ល្អ ហើយគ្មានជាតិគីមីបង្កគ្រោះថ្នាក់ឡើយ។

២. ប្រេងក្រូចឆ្មា
ប្រេងក្រូចឆ្មាអាចជួយកាត់បន្ថយស្នាមអុជខ្មៅៗដោយសារតែវ័យ និងការពារស្នាមជ្រួញដែលលេចឡើងនៅលើផ្ទៃមុខ។

៣. ប្រេងប៊ឺរ
ប្រេងប៊ឺរសម្បូរទៅដោយវីតាមីន E និង A ដែលអាចជួយជំរុញដល់ការលូតលាស់នៃស្រទាប់កូឡាជែន។ មានន័យថា ស្បែករបស់អ្នកនឹងជម្រុះកោសិកាងាប់ៗចេញ ហើយបណ្តុះកោសិកាថ្មីឡើងវិញ ដែលធ្វើឲ្យស្បែករបស់អ្នកមានភាពស្រស់ថ្លាគួរឲ្យច្រណែន៕

anti-aging-oils

មតិយោបល់