ព័ត៌មានសុខភាព

មួយវិធីនេះ ស្នាមសង្វារលើក្បាលពោះនឹងរលប់បាត់បន្តិចម្តងៗរហូតមើលលែងឃើញ

ជាទូទៅពេលដែលកើតមានស្នាមបែបសង្វារនៅតំបន់ផ្សេងៗនៃរាងកាយ ស្ត្រីស្ទើរតែទាំងអស់តែងទិញផលិតផលកែសម្ភស្សដែលមានលក់នៅតាមទីផ្សានានាមកប្រើប្រាស់។ ក៏ប៉ុន្តែផលិតផលភាគច្រើនមិនត្រឹមតែមានតម្លៃថ្លៃនោះទេ ថែមទាំងមានប្រសិទ្ធភាពតិច ហើយខ្លះមិនមានប្រសិទ្ធភាពក៏មានដែរ។ ដូច្នេះប្រសិនបើអ្នកធុញនឹងការប្រើប្រាស់ផលិតផលដែលមិនសូវមានគុណភាព ឬមិនចង់ចំណាយប្រាក់ច្រើន អាចសាកល្បងវិធីធម្មជាតិបាន។

ប្រេងអូលីវ គឺជាធាតុផ្សំដ៏សំខាន់បំផុតក្នុងការលប់បំបាត់ស្នាមសង្វារ ព្រោះវាជាប្រភពនៃសារធាតុបំប៉ន និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយជំរុញចរន្តឈាមរបស់ស្បែកឲ្យបង្កើនភាពបត់បែន និងកាត់បន្ថយការលេចឡើងនៃស្នាមសង្វារផងដែរ។ ខាងក្រោមនេះ គឺជារៀបប្រើប្រាស់ប្រេងអូលីវដើម្បីកម្ចាត់ស្នាមសង្វារ៖

ធាតុផ្សំ៖

  • ប្រេងអូលីវ ២ស្លាបព្រាបាយ
  • ស្ករស ២ស្លាបព្រាបាយ
  • ទឹកក្រូចឆ្មារ ១ស្លាបព្រាកាហ្វេ

របៀបអនុវត្ត៖
១.លាយធាតុផ្សំទាំងអស់បញ្ចូលគ្នាឲ្យក្លាយទៅជាល្បាយខាប់ៗ។
២.លាបនៅលើតំបន់ដែលមានបញ្ហាឲ្យសព្វ។
៣.ធ្វើការម៉ាស្សាថ្នមៗរយៈពេល ៥ទៅ១០នាទី ហើយទុករយៈពេល ៣០នាទីទៀត។
៤.បន្ទាប់មកប្រើកូនកន្សែងស្អាតជ្រលក់ទឹកក្តៅឧណ្ឌៗ ហើយជូតសម្អាតចេញ។
៥.អនុវត្តជារៀងរាល់ពេលល្ងាចជាប្រចាំ ស្នាមសង្វារនឹងរលប់បាត់បន្តិចម្តងៗ រហូតមើលលែងឃើញ៕

ប្រភព៖ boldsky

មតិយោបល់