ព័ត៌មានបច្ចេកវិទ្យា

Huawei Nova 2i កាមេរ៉ា៤ បំបែកឯកត្តកម្មទីផ្សារស្មាតហ្វូនកម្ពុជា

ភ្នំពេញ៖ គិតមកទល់ពេលនេះ ស្មាតហ្វូនស៊េរីថ្មីកាមេរ៉ា៤ Huawei Nova 2i កំពុង​តែបំបែកឯកត្តកម្មទីផ្សារស្មាតហ្វូនកម្ពុជា បើទោះបីជាពុំទាន់បង្ហាញវត្តមានជាផ្លូវការក៏ដោយ។ គួរឲ្យកត់សម្គាល់ ស្តុកកម្ម៉ង់ទុកមុនលើទីមួយ និងទីពីររបស់ស្មាតហ្វូនស៊េរីថ្មី ជើងខ្លាំង Huawei Nova 2i ដាក់អស់ៗម៉ត់គ្មានសល់។

កញ្ញា សូវ សុខហ្គេច អ្នកចែកចាយបន្ត និងជាម្ចាស់ហាងលក់ទូរសព្ទ ស៊ីវ អេង២ បានឲ្យដឹងថា “រាល់ថ្ងៃ មានភ្ញៀវច្រើនមកកម្ម៉ង់ស្មាតហ្វូន Huawei Nova 2i ឥតល្ហែរ ពោលគឺថា មានសន្ទុះគាំទ្រខ្លាំងជាង ស្មាតហ្វូនណាៗទាំងអស់ ហើយខ្លាចតែអត់មានទូរសព្ទ លក់ឲ្យភ្ញៀវដែលបានកក់ទុកមុនទេ ព្រោះស្តុកនាំចូល របស់ក្រុមហ៊ុនមានកំណត់។ នាងខ្ញុំសង្ឃឹមថា ក្រុមហ៊ុន  Huawei នឹងនាំយកស្តុក Nova 2i មកឲ្យច្រើនៗ ដើម្បីបំពេញតម្រូវការទីផ្សារទាន់សភាពការ។

Huawei nova 2i គឺជាកំពូលស្មាតហ្វូនស៊េរីថ្មី កាមេរ៉ា៤ (ភ្លោះមុខ ភ្លោះក្រោយ) ដំបូងគេបង្អស់ ក្រោមរបកគំហើញថ្មី បច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុនHuawei។ HUAWEI nova 2i ត្រូវបានរចនាឡើងជាមួយនឹង អេក្រង់ធំ ពេញចិត្ត ពេញភ្នែក ពេញគែម 5.9 អ៊ីញ (HUAWEI Fullទស្សនា Display) ច្បាស់ថ្លាឆ្វង់កម្រិត 2K (1080*2160) ងាយស្រួលក្នុងការទស្សនា ភាពយន្ត តន្រី្តចម្រៀង យូធូប បណ្តាញសង្គម និងកម្សាន្តគ្មានដែនកំណត់ ពិសេស Live Facebook រឺ Video Calls ច្បាស់កប់ ពេញបេះដូង លង់នឹងរាងស្អាត ស្តើង គែមស្អាត ស្រាល ធន់មាំ ងាយស្រួលកាន់ដោយដៃម្ខាង ជាមួយនឹងសមត្ថភាពកំពូលនៃកាមេរ៉ាភ្លោះមុខ 13MP/2MP ភ្ជាប់ជាមួយនឹង Smart Selfie Toning Flash ឯកទេសអ្នក Selfie មួយគ្មានពីរ អាចផ្តិតយករូបភាពច្បាស់ស្រស់ស្អាត Pro Mode បែបសិល្ប: portrait, Wide Aperture, Effect, Bokeh ស៊ីវិល័យ និងរស់រវើក។ ចំណែកឯ កាមេរ៉ាភ្លោះ ខាងក្រោយវិញ 16MP/2MP មានសមត្ថភាពខ្លាំង អាចផ្តិតយករូបភាព បែបសិល្ប: ស៊ីវិល័យ កម្រិតខ្ពស់ ព្រាលផ្ទៃខាងក្រោយបានស្រស់ស្អាតល្អ (bokeh) និងជួយបន្ថែមពន្លឺ សម្រាប់ទីតាំង ដែលមាន ពន្លឺខ្សោយ ដូចកាមេរ៉ាអាជីព។

HUAWEI nova 2i ត្រូវបានបំពាក់ដោយបន្ទះឈីប Octa-core Kirin 659, មាន រ៉េម (RAM) 4GB និង រ៉ូម (ROM) 64GB ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android-7 ជាមួយនឹងថាមពលថ្មធំមហិមា 3,340mAh ស៊ីមពីរ ល្បឿនអ៊ីនធើណិតលឿនកប់ Best 4G LTE Smart Ever ផ្តល់ជូននូវបទពិសោធន៍ថ្មីអស្ចារ្យ កាន់តែលឿន និង អស់កង្វល់រឿងអស់ថ្ម ល្អប្រើ មិនមែនល្អមើល ប្រើអស់ចិត្ត តែមិនអស់ថ្ម ។

លោក ម៉ៅ ដារ៉ារ័ត្ន ជាអតិថិជនដែលបានកក់ស្មាតហ្វូនស៊េរីថ្មី HUAWEI nova 2i ស្តុកទី១ បានគួសបញ្ជាក់ថា “ខ្ញុំពិតជាពេញចិត្តនូវ​រូបរាង HUAWEI nova 2i ស្រាល ស្តើងធន់ ងាយស្រួលកាន់ប្រើ អេក្រង់ធំពេញគែម កាមេរ៉ា​ថតរូបច្បាស់ស្រស់ស្អាតល្អបំផុត អ៊ីនធឺណែតដើរលឿន ហើយថ្មកាន់បានយូរប្រាកដដូចការផ្សព្វផ្សាយមែន”។

តោះទទួលយកបទពិសោធន៍ថ្មី បច្ចេកវិទ្យាថ្មី អ្វីដែលថ្មី អ្វីដែលប្លែក និងលេចធ្លោរជាង ស្អាតជាង ល្អជាង ស្តើងជាង ស្រាលជាង ថតរូបច្បាស់ជាង អេក្រង់ច្បាស់ជាង ថាមពលថ្មប្រើបានយូរជាង អ៊ីនធឺណែតលឿនជាង សេវាខ្លាំងកប់ជាង កាដូកដ៏ក្រើកកប់ច្រើនជាង តម្លៃពិសេសជាង ស្មាតហ្វូនដ៏ទៃ និងទទួលកាដូដ៏កក្រើក ធំធំ ថែមថែម: (1) ដងថតរូប (Original Selfie Stick), (2) កាសធំពាក់ក្បាល សម្រាប់ស្តាប់តន្ត្រី (Original Big Head Ear Phone), (3) ក្រវិលទម្រទូរសព្ទ (Phone Ring), (4) អាវយឺតកាលីប (5) ស៊ីមស្មាតមួយ និងកពា្ចប់ធំម៉្មងរយ:ពេល 24 សប្តាហ៍ឥតគិតថ្លៃ  Huawei nova 2i តម្លៃត្រឹមតែ ៣២៩ដុល្លារ។ ឆាប់ៗនេះ អតិថិជន នឹងអាចស្វែងរកជាវស្មាតហ្វូន Huawei nova 2i នៅតាមហាងលក់ទូរសព្ទជាង ៨០០ ទូទាំងប្រទេស ២៥ ខេត្តក្រុង ដែលមានបុគ្គលិកលក់ និងស្លាកសញ្ញា Huawei។

ស្មាតហ្វូន Huawei ដែលកំពុងលក់ដាច់ខ្លាំងនៅប្រទេសកម្ពុជា

Huawei Y7 Prime (229$), Huawei nova 2i (329$), Huawei P10 (610$), Huawei P10 Plus (690$), Huawei Mate9 (687$), Huawei P9 (469$) និង Huawei P9 Plus (579$), Huawei GR5 2017 Standard Version (269$) និង GR5 2017 Premium Version (329$), P9 Lite (229$), Y6 II (149$), Y5 II 3G (115$), Y5 II 4G (125$), Y3 II 3G (79$), Y3 II 4G (89$), ថេបប្លេត Huawei M3 (349$) និង ថេបប្លេត T1 7 អ៊ីញ (139$, 1GB RAM / 16GB ROM), និង T1 7 អ៊ីញ (99$, 1GB RAM / 8GB ROM)។

សម្រាប់ព័ត៌មានអំពីផលិតផល និងប្រូម៉ូសិនថ្មី

Huawei ប្រូម៉ូសិនយក្ស គឺជាកម្មវិធី ថែមៗធំៗ ថែមឥតល្ហែ ថែមមួយកំប្លេរ ថែមមិនសំចៃ តម្លៃកប់ពេញចិត្តស្តូក ចាប់ពីថ្ងៃនេះ រហូតដល់​ថ្ងៃទី 31 ធ្នូ ឆ្នាំ 2017 ឫកាដូអស់ពីស្តុក។ អតិថិជន នឹងទទួលបានកាដូភ្លាមៗ ច្រើនកប់ចិត្ត ដោយគ្រាន់តែជាវ ស្មាតហ្វូន រឺ​ថេប្លេត Huawei ម៉ូដែលណាមួយក៏បាន នៅតាមហាងលក់ទូរសព្ទនានា ដែលមានភ្នាក់ងារបុគ្គលិកលក់ រឺស្លាកសញ្ញា Huawei។​ សម្រាប់ព័ត៌មានថ្មីៗ Facebook: www.facebook.com/huaweimobilekh

មតិយោបល់