ព័ត៌មានសុខភាព

ឃើញសាមញៗអញ្ចឹងទេ តែអាចសម្រករាងបានដូចចិត្ត

យើងដឹងហើយថា ខ្ញី គឺជាមើមរុក្ខជាតិមួយប្រភេទ​ដែលមានរសជាតិហិរ ដែលមនុស្ស​ទូទៅ​និយម​ប្រើសម្រាប់​ផ្សំនៅក្នុង​អាហារ​ផ្សេងៗ។ ប៉ុន្តែតើអ្នកដឹងទេ? ខ្ញី ពិតជាមានអត្ថប្រយោជន៍​យ៉ាងច្រើន​សម្រាប់សុខភាព ហើយវា​ត្រូវបានគេ​ប្រើធ្វើជាឱសថ​ព្យាបាល​ជំងឺតាំង​ពីសម័យបុរាណ​មកម្ល៉េះ។ ទោះជាយ៉ាងណា ខ្ញី នៅមានអត្ថប្រយោជន៍​ដ៏សំខាន់មួយទៀត គឺជាថ្នាំសម្រកទម្ងន់ ដែលសុភាពនារី និងសុភាពបុរស មួយចំនួនធំ​ត្រូវការជាចាំបាច់។

របៀបប្រើប្រាស់តែខ្ញីដើម្បីសម្រកទម្ងន់
១.ហាន់ខ្ញីជា៤-៥ចំណិតស្តើងៗ ដាក់ចូលទៅក្នុងកែវ រួចចាក់ទឹកក្តៅចូលឲ្យពេញ។
២.ទុករយៈពេល១០នាទី ទើបបន្ថែមទឹកឃ្មុំចូលកន្លះស្លាបព្រាកាហ្វេ។
៣.កូរឲ្យសព្វរួចទទួលទានទាំងអស់ ក្នុងមួយថ្ងៃឲ្យបាន២-៣កែវជាប្រចាំ។

ក្រៅពីសម្រកទម្ងន់ ការទទួលទានតែខ្ញី អាចជួយបង្កើន​ការរំលាយអាហារ កម្ចាត់បញ្ហារលាក ក្អួត ចង្អោរ បណ្តេញ​ជាតិពុល​ចេញពី​រាងកាយ រួមទាំងអាចសម្លាប់​កោសិកា​មហារីក​បានផងដែរ៕

ប្រភពៈ healthylifehouse

មតិយោបល់