ការមករដូវ គឺជាច្បាប់ធម្មជាតិដែលស្ត្រីពេញវ័យគ្រប់រូបត្រូវតែឆ្លងកាត់ជារៀងរាល់ខែ ក៏ប៉ុន្តែប្រសិនបើខកខានក្នុងខែណាមួយនោះ បញ្ជាក់ថាពួកគេមានបញ្ហារដូវមិនទៀង។ ការមករដូវនេះបញ្ជាក់ថា រាងកាយរបស់មនុស្សស្រីបានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កកំណើត ហើយក្នុងអំឡុងពេលនេះអ័រម៉ូន prostaglandin ដែលពាក់ព័ន្ធជាមួយនឹងការបន្តពូជត្រូវបញ្ចេញច្រើនដោយរាងកាយ។ មិនតែប៉ុណ្ណោះ វាអាចជួយកន្ទ្រាក់ស្បួន និងស្រទាប់ខាងក្នុងនៃស្បូនជារៀងរាល់ខែ នៅពេលដែលការបង្កកំណើតមិនត្រូវបានកើតឡើង។
ក៏ប៉ុន្តែការបញ្ចេញអ័រម៉ូន prostaglandin កម្រិតខ្ពស់ពេក ជួនកាលបណ្តោលឲ្យរាងកាយមានបអាការគ្រុនក្តៅ។ ដូច្នេះមិនមានអ្វីដែលគួរឲ្យព្រួបារម្ភនោះទេ ព្រោះការកើនឡើងតិចតួចនៃសីតុណ្ហភាពក្នុងអំឡុងពេលមករដូវ ត្រូវបានគេចាត់ទុកជារឿងធម្មតា។
ទោះជាយ៉ាងណា ប្រសិនបជំងឺអាការគ្រុនក្តៅរបស់អ្នកឡើងដល់ ៣៩អង្សាសេ ឬខ្ពស់ជាងនេះ អ្នកគួរតែប្រញាប់សុំជំនួយពីក្រុមគ្រូពេទ្យជាន្ទាន់។ ក្រៅពីនេះ ប្រសិនបើអ្នកមានរោគសញ្ញាផ្សេងទៀតដូចជា ចង្អោរ ក្អួត ឈឺពោះ រួមជាមួយនឹងអាការគ្រុនក្តៅ វាអាចជាសញ្ញានៃការរលាកឆ្អឹងត្រគាក រលាកស្បូន ឬបញ្ហាពុលដែលមានជាប់ទាក់ទងជាមួយនឹងការប្រើប្រាស់សំឡីអនាម័យ។ ដូច្នេះ ប្រិនបើកើតមានអាការក្តៅខ្លួនខ្លាំងក្នុងពេលមករដូវ រឿងសំខាន់ដែលអ្នកត្រូវធ្វើ គឺប្រញាប់ទៅជួបជាមួយនឹងពេទ្យរោគស្ត្រីឲ្យបានឆាប់៕
ប្រភព៖ thehealthsite
មតិយោបល់