ព័ត៌មានសុខភាព

យកដៃខ្ទប់មាត់ពេលកណ្តាស់តិចថាល្អ កែទម្លាប់នេះចោលទៅបើមិនចង់គ្រោះថ្នាក់!

ការកណ្តាស់ពាសវាលពាសកាលនៅតាមទីសាធារណៈ ត្រូវបានគេចាត់ទុកជារឿងអសីលធម៌ ព្រោះវាអាចប៉ះពាល់ដល់អ្នកដែលនៅជុំវិញខ្លួន ឬចម្លងមេរោគបានយ៉ាងងាយ។

ប៉ុន្តែអ្នកត្រូវដឹងថា ការកណ្តាល់ គឺជាវិធីការពារផ្លូវដង្ហើម មិនឲ្យមេរោគជ្រៀតចូលតាមរន្ធច្រមុះ។ នៅពេលដែលអ្នកកណ្តាស់ម្តងៗ នឹងមានទឹកមាត់ប្រហែលជា ២.០០០ ទៅ ៥.០០០ដំណក់តូចៗចេញតាមរយៈមាត់។ ជាមធ្យមដំណក់ទឹកមាត់នីមួយៗ មានផ្ទុកបាក់តេរីប្រហែលជា ១សែន ហើយវាអាចជះចម្ងាយពី ១.៥ទៅ ២ម៉ែត្រ។ ក្នុងពេលកណ្តាស់នេះ ប្រសិនបើអ្នកប្រើដៃខ្ទប់មាត់ បាក់តេរីនឹងកើនឡើងធ្វេរដង ដែលឲ្យប៉ះពាល់ដល់សុខភាពកាន់តែធ្ងន់ធ្ងរ។

ក្រៅពីបាក់តេរីនៅក្នុងដំណក់ទឹកមាត់ នៅមានបាក់តេរីនៅជាប់នឹងដៃរបស់អ្នកទៀត ប្រហែលជា ១៥០ប្រភេទផ្សេងៗគ្នា រួមទាំងពពួកបាក់តេរី ផ្សិត…ហើយគ្រោះថ្នាក់បំផុត គឺបាក់តេរី Salmonella ដែលអាចបង្កឲ្យពុល ឬកើតជំងឺរាគរួស។

ដូច្នេះហើយ ជំនួសឲ្យការប្រើដៃខ្ទប់មាត់ អ្នកគួរតែមានកូនកន្សែងស្អាតដាក់ជាប់តាមខ្លួន ដើម្បីទប់ស្កាត់ការរីករាល់ដាលមេរោគទៅកាន់អ្នកទដៃ៕

ប្រភពៈ soha

មតិយោបល់