ព័ត៌មានសុខភាព

គ្រប់គ្រងទម្ងន់ក្នុងពេលមានផ្ទៃពោះ អាចកាត់បន្ថយហានិភ័យនៃជំងឺលើសឈាម

ថ្មីៗនេះ អ្នកស្រាវជ្រាវនៅប្រទេសចិនបានរកឃើញថា អ្នកម្តាយដែលអាចគ្រប់គ្រងការឡើងទម្ងន់ក្នុងអំឡុងពេលមានផ្ទៃពោះចន្លោះសប្តាហ៍ទី២២ ដល់ទី២៦អាចកាត់បន្ថយហានិភ័យនៃជំងឺលើសឈាម។

ការឡើងទម្ងន់ក្នុងអំឡុងពេលមានផ្ទៃពោះ អាចបណ្តោលឲ្យមានជំងឺលើសឈាម កើតជំងឺមេតាប៉ូលីសក្រោយពេលឆ្លងទន្លេ និងប៉ះពាល់ដល់ការរំលាយអាហាររបស់កុមារ ក៏ដូចជាសុខភាពរបស់មាតា។

ទោះបីជាយ៉ាងណាលោកវេជ្ជបណ្ឌិត Niu Jianmin នៅមន្ទីរពេទ្យ Shenzhen ប្រទេសចិនបានរកឃើញថា ការឡើងទម្ងន់ក្នុងពេលមានផ្ទៃពោះ ប្រឈមជាមួយនឹងការកើនឡើងនៃសម្ពាធឈាម។ បើទោះបីជាការកើនឡើងទម្ងន់ប្រហែលជា ៤៥០ក្រាមក្នុងមួយសប្តាហ៍ ជារឿងធម្មតាក៏ដោយ ក៏វានៅតែអាចប៉ះពាល់ដល់សុខភាពស្ត្រីមានផ្ទៃពោះដែរ។

បើយោងតាមការស្រាវជ្រាវបានបង្ហាញថា ការកើនឡើងនៃទម្ងន់ក្នុងពេលមានផ្ទៃពោះចំនួន ២០០ក្រាមក្នុងមួយសប្តាហ៍ បង្កើនហានិភ័យនៃជំងឺលើសឈាមកើនឡើង ២០ភាគរយ ដោយផ្អែកទៅលើទិន្នន័យពីស្ត្រីមានផ្ទៃពោះចំនួន ១.១១២នាក់។ ដោយសារតែមើលឃើញពីផលលំបាកនេះហើយ ទើបក្រុមអ្នកជំនាញបានផ្តល់អនុវសាស្ត្រឲ្យស្ត្រីគ្រប់រូបគ្រប់គ្រងទម្ងន់ឲ្យបានល្អ៕

ប្រភព៖ soha

មតិយោបល់