ព័ត៌មានសុខភាព

ទទួលទានដំឡូងបារាំង៣ថ្ងៃ អ្នកនឹងស្រកទម្ងន់ ៣ទៅ ៥គីឡូភ្លាម

ដំឡូងបារាំងត្រូវបានគេប្រើយ៉ាងទូលំទូលាយសម្រាប់ផ្សំនៅក្នុងម្ហូបអាហារ ឬធ្វើជានំផ្សេងៗ ប៉ុន្តែវាក៏ត្រូវបានគេប្រើសម្រាប់ថែសម្រស់ផងដែរ។

ជាពិសេសនៅពេលដែលអ្នកទទួលទានដំឡូងបារាំង ជាមួយនឹងទឹកដោះគោយ៉ាអួ(ឬទឹកដោះគោជូរ) គឺកាន់តែមានប្រសិទ្ធិភាពខ្ពស់ក្នុងការសម្រកទម្ងន់ ហើយទទួលបានផលក្នុងរយៈពេលតែ ៣ថ្ងៃប៉ុណ្ណោះ។

របៀបទទួលទានដំឡូងបារាំង និងទឹកដោះគោយ៉ាអួ ដើម្បីសម្រកទម្ងន់ក្នុងរយៈពេល ៣ថ្ងៃ៖

ថ្ងៃទី ១
ពេលព្រឹកៈ ដំឡូងស្ងោរមិនដាក់អំបិល ១មើម និងទឹកដោះគោយ៉ាអួ ១ពែង។
ពេលថ្ងៃត្រង់ៈ ដំឡូងស្ងោរមិនដាក់អំបិល ២មើម និងទឹកដោះគោយ៉ាងអួ ១ពែង។
ពេលល្ងាចៈ ទឹកដោះគោយ៉ាងអួ ២ពែង។

ថ្ងៃទី ២
ពេលព្រឹកៈ ទឹកដោះគោយ៉ាអួ ១ពែង។
ពេលថ្ងៃត្រង់ៈ ដំឡូងស្ងោរមិនដាក់អំបិល ២មើម និងទឹកដោះគោយ៉ាអួ ១ពែង។
ពេលល្ងាចៈ ដំឡូងស្ងោរមិនដាក់អំបិល ១មើម និងទឹកដោះគោយ៉ាអួ ១ពែង។

ថ្ងៃទី ៣
ពេលព្រឹកៈ ដំឡូងស្ងោរមិនដាក់អំបិល ១មើម។
ពេលថ្ងៃត្រង់ៈ ដំឡូងស្ងោរអស់ដាក់អំបិល ១មើម និងទឹកដោះគោយ៉ាងអួ ១ពែង។
ពេលល្ងាចៈ ទឹកដោះគោយ៉ាងអួ ១ពែង។

ចំណាំៈ កុំប្រើដំឡូងចៀនជំនួសដំឡូងស្ងោរឲ្យសោះ ព្រោះសារធាតុខ្លាញ់ ឬប្រេងដែលបៀមជាប់នឹងដំឡូងអាចធ្វើឲ្យអ្នកកាន់តែធាត់លើសដើម។

ការទទួលទានដំឡូងស្ងោរ អ្នកនឹងទទួលបានវីតាមីន, សារធាតុរ៉ែ និងជាតិសរសៃ ដែលបង្កើនល្បឿនរំលាយអាហារកាន់តែប្រសើរ។

ក្នុងដំឡុងបារាំង ១០០ក្រាម មានតែ ៧៥កាឡូរីតែប៉ុណ្ណោះ គឺតិចជាងទឹកក្រូច ១ពែងទៅទៀត។ ចំណែកឯទឹកដោះគោយ៉ាងអួ អាចជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ, បណ្តេញជាតិទឹកដែលលើស និងជាតិពុលពីរាងកាយ៕

potato-reduce-3-5-kg

មតិយោបល់