មនុស្សជាច្រើនមិនទាន់ដឹងថា ប៉េងប៉ោះជាឱសថធម្មជាតិដែលល្អបំផុតក្នុងការព្យាបាលមុន និងស្លាកស្នាមដែលបន្សល់ពីការកើតមុននោះទេ។ ព្រោះវាមានផ្ទុកវីតាមីនសំខាន់ៗរួមទាំងវីតាមីន B6, C, K, E និង A ដែលអាចជួយបង្រួមរន្ធញើស ព្រមទាំងជំរុញដល់ការលូតលាស់កោសិកាស្បែកថ្មី។
លើសពីនេះទៅទៀតប៉េងប៉ោះអាចជួយស្តារតុល្យភាព pH របស់ស្បែកឡើងវិញ ដែលអាចការពារការកើតមុនម្តងទៀតទៅថ្ងៃមុខ។
របៀបកម្ចាត់មុនតូចៗ
– អ្នកគ្រាន់តែកាត់ប៉េងប៉ោះជាពីរចំណែក បន្ទាប់មកត្រដុសនៅលើស្បែកដែលរងនូវផលប៉ះពាល់។
– ត្រូវអនុវត្តឲ្យបានចំនួន ៥នាទី ដើម្បីឲ្យស្បែកស្រូបយកសារធាតុសំខាន់ៗពីប៉េងប៉ោះ រួចលាងសម្អាតចេញ។
របៀបកម្ចាត់មុនធំ
– ចាប់ផ្តើមពុះប៉េងប៉ោះយកសាច់ រួចឆ្អឹកយកគ្រាប់ចេញ។
– បន្ទាប់មកអនុវត្តនៅលើផ្ទៃមុខរបស់អ្នក រួចទុកឲ្យបានមួយម៉ោងមុនពេលលាងសម្អាតចេញ។
– ប្រសិនបើមុនរបស់អ្នកមានការឈឺចាប់ ត្រូវកិនប៉េងប៉ោះជាមួយនឹងត្រសក់ ធ្វើជាម៉ាស។
សូមព្យាយាមអនុវត្តរូបមន្តមួយនេះជាប្រចាំ លោកអ្នកនឹងឆាប់ទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត៕
មតិយោបល់